រថយន្ត​លុ​ច្ស​ស៊ីស បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ងផ្លូវ​ បាក់អស់​២​កង់

309
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើករថយន្ត​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។

ហេតុការណ៍កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៩​ ស្ថិតនៅ​ចំណុច​ខាងលិច​ជាប់​របង​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​១៥៥​កែង​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំកា​រមន រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​លុ​ច្ស​ស៊ីស RX350 ព​ណ៌ស ពាក់​ស្លាក​លេខ​រដ្ឋ​17.2.0845 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ដោយសារ​បើក​លឿន​ពេក​បួង​ចង្កូត​មិនទាន់ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​២​កង់។ ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខយ៉ាងដំណំ ទៅមុខ​លែង​រួច​។​ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស​នោះទេ និងតៃកុង​រថយន្ត​បង្ក​បាន​ចុះ​រត់​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/Ha