រថយន្ត​លុ​ច្ស​ស៊ី​ស​បុក​បង្គោល​ភ្លើង​ក្រឡាប់​ប៉ះ​ជើង​អ្នកបើកបរ​របួសធ្ងន់​ធ្ង​រ​

466
ចែករម្លែក


ដោយ:​ចាន់តូ​/ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត លុ​ច្ស​ស៊ី​ស LX450 យ៉ាង​លឿន​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ ហោះ​ឡើងលើ​សួន ពុះ​ចែក​ទ្រូងផ្លូវ បុក​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ បាក់​អស់​១​ដើម និង​ផ្លាកសញ្ញា​ចរាចរណ៍​បាក់​អស់ពី​ដើម​ទៀតហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចំហៀង រងរបួស​តែ​កុង​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង១២​និង ១០​នាទី​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច​ជិត​វត្ត​សំបួរមាស​តាម​បណ្ដោយ​ផ្លូវ ២១៧ នៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​អ្នកបើកបរ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ទាញ​ចេញ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស LX450 ពណ៌​ស្ករ ស៊េរី​ឆ្នាំ1996 ពាក់​ស្លាក់​លេខ ភ្នំពេញ​2D.1359 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ ២១៧​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​បាក់​អស់១ដើម ​និង​បន្ត​បុក​ផ្លាកសញ្ញា​ចរាចរណ៍​បាក់​អស់ពី​ដើម​ទៀត ហើយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចំហៀង រង​ការខូចខាត​រថយន្ត​ស្ទើរតែ​ទាំងស្រុង ចំណែក​តៃកុង រថយន្ត​គៀប​ជាប់​ត្រូវបាន​ប្រពល​រដ្ឋ​ជួយ​ទាញ​ចេញ រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ ផង​ដែល​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះមក​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោរ​ង​ចាំ​ដោះស្រាយ​គ្នា​នៅ​ថ្ងៃក្រោយ​៕​B/