រថយន្ត​លឿន​បំផុត​ក្នុង​លោក​បំពាក់​ម៉ាស៊ីន​យន្តហោះ​ចម្បាំង​

224
ចែករម្លែក

កំពូល​រថយន្ត​បំពាក់​ម៉ាស៊ីន​យន្តហោះ​ចម្បាំង​មួយគ្រឿង ដែល​អាច​នឹង​បំបែក​កំណត់ត្រា​ឯកទគ្គកម្ម ពិភពលោក​ខាង​ល្បឿន​លើគោក​នៅ​ឆ្នាំក្រោយ​ត្រូវបាន​បង្ហាញមុខ​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​វាល​ខ្សាច់ ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី​២១ ខែតុលា​។

​កំពូល​រថយន្ត Bloodhound ផលិត​ដោយ​ជនជាតិ​អង់គ្លេស ដែល​បំពាក់​ម៉ាស៊ីន​យន្តហោះ​ចម្បាំង​ធុន Eurofighter Typhoon ជាមួយនឹង​កម្លាំង​រហូត​ដល់​ទៅ ១៣៥.០០០ សេស​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ ត្រូវបាន​បង្ហាញ​នៅ​វាល​ខ្សាច់​ហាក​ស្គី​ន​ភែ​ន (Hakskeenpan) កន្លែង​ដែល​វា​នឹងត្រូវ​ធ្វើតេស្ត ល្បឿន​លឿន​។

​រថយន្ត​នេះ​នឹង​រត់​សាកល្បង​ក្នុង​ល្បឿន ៨០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​វា​ត្រៀមខ្លួន​បំបែក ល្បឿន​កំណត់ត្រា​ឯតទគ្គ​កម្ម ១.២២៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែល​បង្កើតឡើង​ដោយ​អតីត​អ្នក បើក​យន្តហោះ​ចម្បាំង អ៊ែន​ឌី ហ្គ្រី​ន (Andy Green) ក្នុង​ឆ្នាំ​១៩៩៧​។​ លោក អ៊ែន​ឌី ហ្គ្រី​ន ដែល​សង្ឃឹមថានឹង​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​របស់ខ្លួន​បាន​សន្យាថា​នឹងធ្វើ​ឱ្យ បាន​ជោគជ័យ​នៅ​ឆ្នាំ​២០២០​។ ប្រសិនបើ​គាត់​ពិតជា​ធ្វើបាន​ជោគជ័យ​មែន ក្រុម​អ្នក​ឌី​ហ្សា​ញ​សង្ឃឹមថានឹង​កែលម្អ​រថយន្ត​នេះ ឱ្យ​រត់​បាន​ល្បឿន​រហូតដល់​ទៅ ១.៦០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​អនាគត​៕ ប្រែ​សម្រួលៈ ខុម​