រថយន្ត​ល្មើសច្បាប់​ធ្វើចរាចរ​រាល់ថ្ងៃ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​ខេត្តព្រះវិហារ​,​ចាប់​បានជា​បន្តបន្ទាប់​៣​ថ្ងៃ​១០៥​គ្រឿង​

1166
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ចាប់បាន​រថយន្ត​ល្មើសច្បាប់​រាល់ថ្ងៃ ។​ជាក់ស្តែង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ ក្រុមការងារ​ឃាត់​រថយន្ត​បាន​ជាង​១០០​គ្រឿង ដោយបាន​ធ្វើការ​ផាកពិន័យ​និង​កាត់​ទ្រុង​ចេញ​ជាច្រើន​គ្រឿង​ផងដែរ​។​
​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦២ ខេត្តព្រះវិហារ នៅតែ​បន្ត​មាន​ស្ទើរ​ជា​រៀងរាល់ថ្ងៃ បើទោះបីជា​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក បានដាក់​កម្លាំង​ប្រចាំការ​ស្ទាក់ចាប់ ទាំងយប់ ទាំង​ថ្ងៃ​ក្តី ដោយ​
​លោក​ប្រធាន​បន្តថា​៖​សម្រាប់​៣​ថ្ងៃ​ជាប់​គ្នា​នេះ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់​ថ្ងៃ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១០៥ គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន ២៨ គ្រឿង រក្សាទុក​នៅ​គោលដៅ ចំនួន ០២ គ្រឿង សំពីងសំពោង ចំនួន ០៤ គ្រឿង ខ្វះ​ឯកសារ ចំនួន ៥៤ គ្រឿង​ដោះ​រាន​ខាងក្រោយ​ចំនួន ០២ គ្រឿង គ្មាន​បណ្ណ​បើកបរ ចំនួន​៩ នាក់ បណ្ណ​បើកបរ​ក្លែងក្លាយ​ចំនួន​១ នាក់ រថយន្ត​គ្មាន​ផ្លាកលេខ ចំនួន ០៥ គ្រឿង ដើម្បី​ត្រួតពិនិត្យ និង​ធ្វើការ​ផាកពិន័យ​តាមច្បាប់​។
​គួររំលឹកថា​៖ កាលពី ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បានដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕