រថយន្ត​វី​ហ្គោ​បុក​កុមារ​រត់​ឆ្លងថ្នល់​ស្លាប់​ម្នាក់​នៅ​ស្រុក​សំពៅ​លូន​

766
ចែករម្លែក
  • 1
    Share

ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​កុមារា​ម្នាក់​អាយុ​ទើបតែ​៤​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ ​ដោយសារ​រថយន្ត​មួយគ្រឿង​ម៉ា​ក​វី​ហ្គោ​បុក ​ខណៈ​កុមារា​រូបនេះ​រត់​ឆ្លងថ្នល់​ហើយ​បើក​រត់គេច​បាត់ស្រមោល​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ម៉ោង​៥និង២០​នាទី​ល្ងាច​នៅត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ 59A​ស្ថិតក្នុង​ក្រុមទី​0៥ ភូមិ​ថ្នល់​បត់ ឃុំ​សំពៅ​លូន​ស្រុក​សំពៅ​លូន ។​

​លោក​ គឹម បាស​នា ​មេ​ប៉េអឹម​ស្រុក​សំពៅ​លូន​បានឲ្យដឹងថា ​សព​កុមារា​រងគ្រោះ​ឈ្មោះ​ ធី សួ អាយុ​៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​។ ចំណែក​រថយន្ត​ម៉ាក​Vigo វី​ហ្គោ​មិន​ចាំ​លេខ បាន​បើក​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​សព​កុមារា​ត្រូវ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​រថយន្ត​បង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​B/

សពកុមារដែលស្លាប់ដោយសាររថយន្ដបុក