រថយន្ត​វី​ហ្គោ​បុក​សាំ​យ៉ុង​ពេញទំហឹង​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

785
ចែករម្លែក

​ដោយ : ចាន់ ថន/ ​ព្រៃវែង​ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត​ក្នុង​បញ្ច្រាស់​គ្នា​បណ្ដាល​ឲ្យ​បុរស​ម្នាក់បាក់ជើង​ម្ខាង​។

​ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥-៨៦ ចំណុច​មុខផ្ទះ​ឈ្មោះ ឃុន ថេ​ន ភូមិ​ជា​ខ្លាង ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង កាលពី​១១​យប់​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០១៨​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ា​កវី​ហ្គោ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AU៨៧៩៩ បើក​ដោយ​ឈ្មោះ បាវ ចិត្ត ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​នៅ​សង្កាត់​ទួលគោក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​។​
​និង​មាន​អ្នករួមដំណើរ​០១​នាក់​។​

​ដោយ​បើកបរ​ក្នុង​ទិ​ដ​ដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ​បាន​បំពាន​គន្លង​ទៅបុក រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​២S.៤២០៩ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​រងរបួស​(​ធ្ងន់​)​បាក់ជើង​ម្ខាង​និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​
​ដោយឡែក​អ្នករួមដំណើរ​៣​នាក់​នៅក្នុង​រថយន្ត​សាំ​យ៉ុង គ្មាន​រងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​ឃើញថា មូលហេតុ មកពី​រថយន្ត​ម៉ា​កវី​ហ្គោ​បំពាន​គន្លង​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។ ចំណែក​រថយន្ត​ទាំង​០២​គ្រឿង​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ជា​ខ្លាង​៕​B

#