រថយន្ត​វៀតណាម​លើកដំបូង​បង្ហាញខ្លួន​នៅ​ពិព័រណ៍​យានយន្ត​ក្រុងប៉ារីស​

4469
ចែករម្លែក

ក្រុមហ៊ុនរថយន្តផលិតវៀតណាមលើកដំបូងVinFastកាលពីថ្ងៃអង្គារទី២តុលាបានធ្វើអោយគេឯងចាប់អារម្មណ៍ជាមួយនឹងរថយន្តផលិតនៅក្នុងស្រុកលើកដំបូង។រថយន្តស្ព័រនិងរថយន្តធុនទេសចរណ៍ភ្លឺរលោង ត្រូវបានបង្ហាញនៅពិព័រណ៍Paris Motor Showដោយវាជាលើកដំបូងដែលរថយន្តផលិតនៅវៀតណាមត្រូវបានតាំងបង្អួតរាងជាមួយក្រុមហ៊ុនផលិតរថយន្តធំៗ។

VinFast អង្គភាពមួយរបស់ក្រុមហ៊ុនយក្សវៀតណាមVingroup JSCបានធ្វើអោយមនុស្សក្នុងឧស្សាហកម្មនេះភ្ញាក់ផ្អើលដោយបង្កើតបានរថយន្ត២ម៉ូដែលនេះក្នុងរយៈពេលមួយឆ្នាំ។តួរថយន្តធ្វើឡើងតាមគំរូរបស់រថយន្តBMW និងប្រើម៉ាស៊ីនស៊ីឡាំង៤របស់BMWនិងផ្នែកផ្សំផលិតដោយក្រុមហ៊ុនកាណាដា Magna International’s Magna Steyr រីឯការរចនាម៉ូតធ្វើឡើងដោយក្រុមហ៊ុនអ៊ីតាលីPininfarina។

បង្កើតរោងចក្រនៅក្រុងហាយហ្វុង VinFastរំពឹងថានឹងអាចផលិតចេញរថយន្ត២៥០.០០០គ្រឿងក្នុងមួយឆ្នាំ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលចំនួននេះស្មើនឹងរថយន្ត៩២ភាគរយលក់នៅវៀតណាមសរុបកាលពីឆ្នាំមុន។

អតីតតារាបាល់ទាត់ Manchester Unitedនិង Real Madrid លោកដេវីដ បេកខេម ជាភ្ញៀវកិត្តិយនៃពិធីតាំងរថយន្តថ្មីVinFastកាលពីថ្ងៃអង្គារ។លោកបានចាប់អារម្មណ៍ថា”រថយន្តទាំងនេះល្អស្អាតមិនគួរអោយជឿ រលោងនិងមានបច្ចេកវិទ្យាជាន់ខ្ពស់។វាស្អាតណាស់។ការបង្កើតអ្វីមួយក្នុងរយៈពេលខ្លីដូច្នេះ វាមិនគួរអោយចង់ជឿ។VinFastជាអព្ភូតហេតុមួយសំរាប់វៀតណាម”។

ក្រុមហ៊ុនVingroupនិយាយថា ខ្លួនទើនបង្កើតក្រុមហ៊ុនVinFastកាលពីជាងមួយឆ្នាំមុន ជាមួយនឹងគំរោងតំលៃ៣,៥ពាន់លានដុល្លារ៕ដោយ៖វាសនា

VinFastប្រើពិព័រណ៍យានយន្តក្រុងប៉ារីសលើកទី១២០ដើម្បីបង្ហាញរថយន្តវៀតណាមដំបូង