រថយន្ត​វ៉ា​ម៉ូតូ​មិន​ផុត ប៉ះ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​បែកសា​ច់​ខ្ទេច​

502

ដោយ​: គូលែន / ឧ​ត្ត​រ​មានជ័យ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​យ៉ាង​រន្ធត់​បានកើត​ឡើង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​ជាទីបំផុត គឺ​ត្រូវ​រថយន្ត​កិន​បែក​ខ្លួន​ខ្ទេច​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។ គ្រោះថ្នាក់​ច​ចរាចរណ៍​ខាងលើនេះ គឺ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ពុ​យ​ហ្សូ ១២ តោន និង ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម ដោយ​បើកបរ​បញ្ច្រាសទិស​គ្នា។​ ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​២០​នាទី​ព្រឹក ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៧១ ចំណុច​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​និយាយថា ខាង​ភាគី​រថយន្ត​ម៉ាក​ពុ​យ​ហ្សួ ១២​តោន ពណ៌ សលាយ​ខៀវ ពាក់​ស្លាក​លេខ តាកែវ ៣A ១០៣០ បើកបរ​ដោយ​ជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច​។​ចំណែក​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ​លាយ​ក្រហម សេរី​២០១៥ គ្មាន​ស្លាក​លេខ បាន​បើកបរ​ដោយ​ឈ្មោះ វែ​ន វឿ​ត ភេទ​ស្រី អាយុ​៣៩ ឆ្នាំ គឺ​បើកបរ​បញ្ច្រាសទិស​គ្នា ពី​ទិស​លិចទៅ​ទិស​កើត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ​បាន​វ៉ា​ម៉ូតូ​ជនរងគ្រោះ តែ​វ៉ា​មិន​ផុត​ក៏​ប៉ះ​ជាមួយ​ម៉ូតូ​បន្តិច ធ្វើអោយ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​កិន​បែក​ខ្លួន​ខ្ទេច​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​មានឈ្មោះ វែ​ន វឿ​ត ភេទ​ស្រី អាយុ​៣៩ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ចំណែក​សព​ជនរងគ្រោះ បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​មក​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។ ចំណែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕