រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ៤​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង បានប្រគល់​ជូន​ដល់​មន្ទីរ អង្គភាព​ជំនាញ​

208
ចែករម្លែក

ដោយ​: គូលែន​
​សៀមរាប​:
រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ៤​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ត្រូវបាន​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ប្រគល់ជូន​ដល់​មន្ទីរ អង្គភាព​ជំនាញ នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោក ទៀ សីហា បាន​និយាយថា ការប្រគល់​ជូន​រថយន្ត​ដល់​អង្គភាព​នេះ ដើម្បី​ផ្តល់​សេវា​បន្ថែម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​បាន​បន្តថា រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន ៤​គ្រឿង​បាន​ផ្តល់ជូន​ដល់​មន្ទីរ​សុខាភិបាល​, មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព ដើម្បី​យកទៅ​បម្រើ​ការងារ​សង្គ្រោះ​អ្នកជំងឺ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ផ្តល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​៕ ល​

#