រថយន្ត​សាំ​យ៉ុង បោះពួយ​លឿន​ជ្រុល​ត្បុល​ចូល​ផ្ទះ​លក់​ភេសជ្ជៈ​ចាប់​ហ៊ួ​យ របួសធ្ងន់​ស្រាល ៥​នាក់​

684
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​ស្ត្រី​ម្នាក់បាន​រងរបួស​ធ្ងន់ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រ៉ុ​ស្សី ចំណែក​អ្នករត់ម៉ូតូឌុប​៤​នាក់​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ ដែល​បង្ករ​ឡើង​ដោយ​រថយន្តសាំ​យ៉ុង មួយគ្រឿង​បើកបរ​ដោយ​បុស​ម្នាក់ ក្នុង​ល្បឿន​លឿន​មកដល់ ត្រង់​ផ្លូវបំបែក​ជា​បួន បួង​ចង្កូត​បត់​មិនទាន់​ជ្រុល​លឿន​ស្លេវ​ទៅមុខ បុក​ត្បុល​ចូល​ផ្ទះ​អ្នកលក់ដូរ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​លក់ ចាប់ហួយ​និង​ភេសជ្ជៈ «​ចរិយា​» បុរី​ជីបម៉ុង ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​ម្ចាស់ផ្ទះ​ដែល​រងរបួស​ធ្ងន់ មានឈ្មោះ ឃួន ចរិយា អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​កន្លែងកើតហេតុ ។​ចំណែក អ្នកបើកបរ​រថយន្ត ជ្រុ​ន ង៉ែត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​ទ្រា ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ មុខរបរ​បើកបរ​រថ​យ​ន​ត​ឲ្យ​ម្តាយ ដឹក សំបក​ក​រ៉ុង​«​ប៉ាវ​»​លក់​តាម​រោងចក្រ​និង​ឃ្លាំង ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន ក្រុម​អ្នករត់ម៉ូតូឌុប ៤​ទៅ​៥​នាក់ អង្គុយលេង អុក​នៅ​តូប​កាត់សក់ នៅ​សំ​យ៉ាប​ផ្ទះ​លក់ ចាប់​ហ៊ួ​យ​ភេសជ្ជៈ យីហោ​«​ចរិយា​» ខណៈ​កំពុង​លេង​សុខៗ ស្រាប់​តែមាន​រថយន្ត​បង្ក ពណ៍ ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-9356 បើកបរ ដោ​យមបុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ម្តាយ ធ្វើដំណើរ​តាមផ្លូវ​បេតុង ពី​លិចទៅ​កើត ក្នុង​លឿន​លឿន មកដល់​ផ្លូវបំបែក​ជា​បួន បួង​ចង្កូត​បត់​មិនទាន់ ក៏​បោល​បុក​ចូល​មួយ​ប្រលោះ​ផ្ទះ​លក់​ចាប់​ហ៊ួ​យ បុក​ស្ត្រី​ម្ចាស់ផ្ទះ បណ្តាល អោយ​ប៉ើង​បុក​និង​កញ្ចក់​ផ្ទះ​រងរបួស​ធ្ងន់ ចំណែក​ក្រុម​អ្នករត់ម៉ូតូឌុប​៤​នាក់​ដែល កំពុង​អង្គុយ​លេខ​អុក​រងរ​បួ​ស្រាល ។​

​ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែងកើតហេតុ ឃាត់​យក​អ្នកបើកបរ​ទៅ​ប៉ុស្តិ៍​ចោមចៅ​ទី​១ ដើម្បី​ជៀសវាង​បង្ករ​ហឹ​ង្សា ចំណែក​ស្ត្រី​រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ុ​ស្សី។ ដោយឡែក​រថយន្ត​បង្កត្រូវបាន​ជំនាញ​ចរាចរណ៍​ខណ្ឌ ប្រគល់ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង យកទៅ​ទុក​នៅ​ការិយាល័យ ចរាចរណ៍​ជើងគោក ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​សំណង​នៅពេល​ក្រោយ ៕​B/