រថយន្ត​សេរី​ទំនើប​បោះពួយ​លឿន ជ្រុលពេល​មេឃ​កំពុង​ភ្លៀង​រអិល​ឡើង​ទ្រូង​សួន​ពុះ​ចែកផ្លូវ​រង​ការខូចខាត​

1289
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​សេរី​ទំនើប​មួយគ្រឿង​បើក​លឿន​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ហើយ​មកដល់​ចំណុច​ផ្លូវ​កោង បាន​ជ្រុល​ទៅបុក​ឡើងលើ​សួនច្បារ​ចែកផ្លូវ​R6 បណ្ដាលអោយ​ខូចខាត​សួនច្បារ និង​រថយន្ត​ជាប់​នៅលើ និង​ទៅមុខ​លេង​រួច​ចំណែក​អ្នកបើក​មិន​នៅ​កន្លែងកើតហេតុ​ទេ​។ ហេតុ​ការ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៤​ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​R6​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺមាន​មេឃ​ភ្លៀង​ខ្លាំង ហើយ​ពេលនោះ ក៏មាន​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2Y 9138 បើកបរ​តាម​បណ្ដា​យ​ផ្លូវ​R6 ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ពេលមកដល់​ផ្លូវ​កោង​រថយន្ត​បត់​មិនទាន់ ក៏​ជ្រុល​ទៅបុក​សួនច្បារ​ពុះ​ចែកផ្លូវ​R6 បណ្ដាលអោយ​ខូចខាត​សួនច្បារ ហើយ​រថយន្ត​ជាប់​នៅលើ​សួន​បើក​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត​បាន​ចុះទៅ​បាត់​ដោយ​បន្សល់ទុក តែ​រថយន្ត​នៅលើ​សួនច្បារ​តែប៉ុណ្ណោះ​។ ភ្លាមនោះ ប៉ូលិស​ស្រះចក​ចុះ​មកដល់​កន្លែងកើតហេតុ និង​ហៅ​ខាង​ចរាចរណ៍​ក្រុង​មក​ធ្វើការ​វាស់វែង និង​ស្ទួ​ច​រថយន្ត​យកទៅ​រក្សាទុក ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​៕ ល​

#