រថយន្ត​ស៊ិន​ទ្រី​រលត់​រអិល​ថយក្រោយ​ទៅ​ប៉ះ​ហាយ​ឡែ​ន​ឌ័​រ ខូច​ខាត់​យ៉ាងដំណំ​

959
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​ឡើង​ចំណោត​អក​ហ្សើ​នឹង​ម៉ូតូ​សិស្សសាលា បើក​កាត់មុខ​ជាន់​ហ្វ្រាំង​បង្អង់​ល្បឿន ក៏​រលត់​ម៉ាស៊ីន​រអិល​ថយក្រោយ បុក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ រង​ការ​ខូ​ចា​ត​យ៉ាងដំណំ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ត្រង់ចំណុច​មុខ​ទីស្នាក់ការ​ភូមិ​ម​ត្តភាព ភូមិ​ម​ត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​រថយន្ត​បង្ក​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​អ្នកបើកបរ​ឈ្មោះ​ឈុំ សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពន់​ខណ្ឌមានជ័យ​។ ចំណែក​រថយន្ត​រងគ្រោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំ​ព​ញ 2A-8125 ម្ចាស់​រថយន្ត​ឈ្មោះ ជូ លឹម​ហៀ​ង ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​កើតហេតុ​ខាងលើ​។

​បើតាម​សម្តី​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ស៊ិន​ទ្រី​បង្ក បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់ បាន​បើករថយន្ត​ចេញពី​ក្រុមហ៊ុន ដើម្បី​ដើរ​ប្រមូល​សំរាម​នៅ​ភូមិ​កើតហេតុ​ខាងលើ បន្ទាប់ពី​ប្រមូល​សំរាម​រួចរាល់​ហើយក៏​បាន​បើក​ចេញ​ទៅវិញ បើកបរ​តាមផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​បើក​ឡើង​ផ្លូវ​ចំណោត​ចំណុច​ផ្លូវ​កោង​ផង ក៏មាន​ម៉ូតូ​សិស្សសាលា​មិន​ចាំ​ម៉ាក​មួយគ្រឿង បើក​កាត់មុខ​ធ្វើ​ឲ្យ​អ្នកបើកបរ​ចាប់​ទុ​ចរ​លត់​ម៉ា​ស៊ិន​រអិល​ថយក្រោយ មក​ខាងឆ្វេង​ដៃ​ចាប់​ហ្វ្រាំ​មិន​ស៊ី​ប៉ះ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ដែល​កំពុង​ចត​ចោល​នៅមុខ​ទីស្នាក់ការ​ភូមិ​មិត្តភាព បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូល​រដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​ដោយ​ឲ្យ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង ធ្វើការ​ដោះស្រាយ​គ្នា​មួយ​ជំហាន​សិន ចំណែកឯ​ម្ចាស់​រថយន្ត​រងគ្រោះ​បានទាមទារ​សំណង​ចំនួន​១​ពាន់​ដុល្លារ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក ប្រាប់ថា​គ្មាន​លទ្ធភាព​៕ ល​