រថយន្ត​ស៊ីទែន​ក្រឡាប់​ច្រងាង​លើផ្លូវ​ខ្ជាក់​សូកូឡា​រាវ ១២ តោន​

1273
ចែករម្លែក

​កាលពីពេល​ថ្មីៗ​នេះ​រថយន្ត​ស៊ីទែន​មួយគ្រឿង​ដែល​ផ្ទុក​សូកូឡា​ទឹកដោះគោ​រាវ​ចំណុះ រហូតដល់​ទៅ ១២ តោន​បាន​ក្រឡាប់​ច្រងាង​ខាងលើ​កំណាត់​ផ្លូវ​ហាយវ៉េ​មួយកន្លែង​ក្នុង ប្រទេស​ប៉ូឡូញ ខ្ជាក់​ទំនិញ​មានតម្លៃ​អស់​គួរឱ្យ​ស្តាយ​។

​ការ​កំពប់​ខ្ជាក់​សូកូឡា​រាវ​នេះ បានធ្វើឱ្យ​ស្ទះចរាចរណ៍​នៅលើ​កំណាត់​ផ្លូវ​ហាយវ៉េ A2 ស្ថិតក្នុង​ប្រទេស​ប៉ូឡូញ ភាគ​ខាងលិច​ដែល​ត​ភ្ជាប់​ទីក្រុង​ហ្សេ​ស្នៀ (Wrzesnia) និង​ទីក្រុង​ស្លុប​កា (Slupca)​។

​ទោះជា​យ៉ាងណា គ្មាន​ការបញ្ជាក់​ទេ​ថា​តើ​រថយន្ត​នេះ​ក្រឡាប់​បណ្តាលមកពី​អ្វី​។ ជា​សំណាង ល្អ​គ្មាន​នរណាម្នាក់​រងរបួស​ធ្ងន់​ទេ​នៅក្នុង​ឧប្បត្តិ​ហេតុនេះ​លើកលែងតែ​អ្នកបើកបរ ដែល​បាន​បាក់ដៃ​ម្ខាង ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​៕ ប្រែ​សម្រួល​: ខុម ​