រថយន្ត​ស៊ីទែន​បុក​ជាមួយ​គោយន្ត​បណ្តាល​ឲ្យ​ប្តី​ស្លាប់ និង​ប្រពន្ធ​រងរបួស​ធ្ងន់​

883
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: បុរស​ជា​ប្តី​បាន​ស្លាប់ ឯ​ប្រពន្ធ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ស៊ីទែន​របស់​ក្រុមហ៊ុន​(PTT)​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​៩​ខែសីហា​ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៦ ខាងកើត​ស្ពាន​បឹង​ក្រ​មោ​ល ក្នុងភូមិ​បឹង​ក្រ​មោ​ល ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​(​ស៊ីទែន​ប្រេង​)​ក្បាល​សណ្តោង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3E 0279 បើក​ពី​លិចទៅ​កើត​បាន​បុក គោយន្ត​កែច្នៃ​ពីក្រោយ​។ ប្រភព​បន្តថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ចុះ​គេចខ្លួនបាត់​។ ចំណែក​គោយន្ត​កែច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ ពាក់​ស្លាក​លេខ​ស្វាយរៀង 6A 1021​។ អ្នកបើកបរ​គោយន្ត​ឈ្មោះ គាត គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កកោះ​ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង បាន​ស្លាប់ និង​ប្រពន្ធ ឈ្មោះ ហ៊ួ​ន ធន់​អាយុ​៤១​ឆ្នាំ រងរបួស​ធ្ងន់​។

​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​រថយន្ត​សណ្តោង​បើក​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​កើតហេតុ​បែបនេះ​។ ក្រោយពេល​ជំនាញ​វាស់វែង រថយន្ត​និង​គោយន្ត យកមក​រក្សា​នៅ​អធិការនគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​៕ ល​

#