រថយន្ត​ស៊េរី​ទំនើប​បើក​លឿន​ជ្រុល​ចង្កូត​បុក​ក្មេងប្រុស​ម្នាក់​ស្លាប់​

633
ចែករម្លែក

​ដោយ​ : ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ ៖ ​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ក្រោយពី​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រែងត្រយឹង ​ដោយសារតែ​ក្មេងប្រុស​ខាងលើ​ដើរ​លើ​ចិញ្ចើមផ្លូវ​ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​បុក រួច​អ្នកបើក​បរបាន​ចត​រថយន្ត​ទុកចោល​រត់គេចខ្លួន​បាត់​ស្រមោល កាលពី​រសៀល​ថ្ងៃទី​០៧​ខែសីហា​ឆ្នាំ​២០១៨​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៧.៨៨​ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​តាម​សម្តី​របស់​នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​​រថយន្ត​មួយគ្រឿង​ម៉ាក​Lexus RX300​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R.5608​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​កើ​តទៅ​លិច​។លុះ​បើក​មក ដល់​ចំណុចកើតហេតុ​ខាងលើ​ក៌​បាន​រេ​ចង្កូត​ទៅបុក​ឈ្មោះ​ អេង​ ម៉េង​ឡុង ភេទ​ប្រុស អាយុ​១១​ឆ្នាំ​ជា​សិស្សសាលា រៀន​ថ្នាក់​៦​រស់ នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ដែល​កំពុង​ដើរ​លើ​ចិញ្ចើមផ្លូវ​បណ្តាល​ឲ្យ​រេ​ចង្កូត​បុក ស្លាប់​នៅពេលដែល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​ត្រែងត្រយឹង​។​ ​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​ សព​ត្រូវបាន​ជំនាញ​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​វត្ថុតាង​រថយន្ត​បង្កហេតុ​នគរបាល បាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច កសាង​សំណុំរឿង​ស្រាវជ្រាវ​រក​ម្ចាស់ ​ដើម្បីឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សាច់ញាតិ​ក្មេងប្រុស​រងគ្រោះ​នៅពេល​ក្រោយ​និង​បញ្ជូនបន្ត តាម​នីតិវិធី​៕​B