រថយន្ត​ស៊េរី​ទំនើប​ម៉ាក​សឺ​ដេ​ស​C300​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ

499
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ​៖ បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​វៀច​អស់​មួយ​កង់​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ផ្ទប់​ជាប់​ទៅមុខ​លេង​រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១និង១០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦​ ខែ​វិ​ច្ឆ​កា ​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​កែង​និង​ផ្លូវ​១១៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើត​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​សឺ​ដេ​ស​C300​មួយគ្រឿង ​ពណ៌​ស​គ្មាន​ស្លាក​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ ​លុះ​មកដល់​ចំណុច​កើត​ហេ​តុ​ខាងលើ​បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​វៀច​មួយ​កង់​រថ​យន្ត​ខ្ទេច​ផ្នែក​ខាងមុខ ​ផ្ទប់​ជាប់​ទៅមុខ​លេង​រួច​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B/