រថយន្ត​ស្ទូច១​គ្រឿង​ឆេះ​ហុយផ្សែង លើ​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​ដោ​យស​ង្ស័យឆ្លងភ្លើង​

450
ចែករម្លែក

ដោ​យ:វ​ណ្ណ/ព្រះសីហនុ​ ៖ រថយន្តស្ទូច​មួយគ្រឿង​ទំនងជា​ឆ្លង​ចរន្ត​ភ្លើង ឆេះ​ហុយ​ទ្រលោម បង្ករ​ជា​អគ្គី​ភ័យ លើ​ដង​វិថី ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ ។​

​ប៉ុន្តែ​ហេតុការណ៍​នេះ មិនអាច​ក្លាយជា​គ្រោះ​អគ្គី​ភ័យ​ធំ​បានទេ ដោយសារ​តែមាន​ការជួយ សង្គ្រោះ​អស់ពី​កម្លាំងកាយ​ចិត្ត ពី​សំណាក់​ពលរដ្ឋ ខ្មែរ​និង បងប្អូន ជនជាតិ​ចិន ដែលមាន​ទីតាំង​ជិតៗ​កន្លែងកើតហេតុ​នោះ​។​

​ហេតុការណ៍​ដ៏​ព្រលឹងចុងសក់​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវ​ជិត​ស្ថានីយ៍​ប្រេង​សូ​គី​ម៉ិច ក្នុង​សង្កាត់​លេខ​៤ វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​៣​មករា​២០១៩​នេះ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណីនេះ ប​មិនដឹង​ច្បាស់​ថា​បង្ករ​ឡើង​ដោយសារ​អ្វី​នោះទេ ដោ​យស​ង្ស​យ័​ថា អាច​ឆ្លង​ចរន្ត​ភ្លើង អាគុយ ពេល​កំពុងធ្វើការ ប៉ុន្តែ​សំណាងល្អ ត្រូវបាន​ពលរដ្ឋ​ជួយ​ទាន់ពេល ៕B/

#