រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បើ​ក​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារ​ជើ​ង​

165
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ បាន​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​១​កង់​ រថយន្ត​ក្រឡាប់​ផ្ងារ​ជេី​ង​ សំណាងល្អ​អ្នកបើកបរ​មិន​រង​របួស​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២២​ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៩៩​កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ​គេ​បាន​ឃេី​ញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ព​ណ៌ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AD-8224 បេី​កបរ​ដោយ​បុរស​ម្នាក់​ ធ្វេី​ដំណេី​រ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​ជើ​ង​ទៅ​ត្បូង​។ ខ​ណៈ​មកដល់​ចំណុច​កេី​ត​ហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់។ ​ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​រជេី​ង​ច្រ​ងា​ង សំណាង​មិនមាន​អ្នករងរបួស​។

ភ្លាមៗ​នោះ​អ្នក​បរ​ត្រូវបាន​សមត្ថកិច្ច​ធ្វើកា​ឃាត់ខ្លួន​ដែរ​ តែ​ឃាត់​មិនបាន ​រួច​គេចខ្លួន​ចេញពី​កន្លែង​កើ​ហេតុ​បាត់​ស្រ​មោល។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កេី​ត​ហេតុ​ និង​ទំនាក់ទំនង​ទៅ​ជំនាញ​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជេី​ង​គោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕​B/Ha