រថយន្ត​ឡិច​ស៊ី​ស​ទើប​ជួសជុល​ហើយ​ថ្មីៗ កំពុង​ជិះ​ទៅផ្ទះ បែរជា​ឆ្លង​ច​ន្ត​រ​អគ្គិសនី​ឆេះ​ផ្អើល​ទាំងយប់​

166
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ិ​ស RX330 មួយគ្រឿង ចេញពី​កន្លែង​ជួសជុល​រថយន្ត​មួយកន្លែង ត្រឡប់ទៅផ្ទះ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្អើល​ប្រជាពលរដ្ឋ ជួយ​យក​បំពង់​អគ្គិភ័យ​បាញ់​ពន្លត់ និង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​វត្ត​អន្លង់​ក្ងាន តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់​រថយន្ត បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបគាត់​បើករថយន្ត​ឡិច​ស៊ី​ស​ម៉ាក RX330 មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 2AN 3526 ទើប​និង​ចេញពី​កន្លែង​ជួសជុល​នៅ​កា​រ៉ា​ស់​រថយន្ត​មួយកន្លែង នៅ​ម្តុំ​វត្ត​សំរោង​អណ្តែត បំណង​បើក​ត្រឡប់ទៅផ្ទះ​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងពេល​កំពុងបើក​សុខៗ មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ហុយផ្សែង​ចេញពី​ម៉ាស៊ីនរថយន្ត​យ៉ាងខ្លាំង​។ ប្រព​ភ​ដដែល​បាន​បន្តទៀតថា ភ្លាមនោះ​រូបគាត់​ឃើញ​សភាព​មិន​ស្រួល​បាន​ឈប់​រថយន្ត​។ អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​ក្បែរ​កន្លែងកើតហេតុ នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់​មក​បាញ់​ពន្លត់ តែ​អណ្តាតភ្លើង​នៅតែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងកា​រាជធានី​ភ្នំពេញ ចំនួន​១​គ្រឿង ចុះមក​ជួយ​បាត់​ពន្លត់ ទើប​អាច​គ្រប់គ្រង​បាន​នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​។ ចំណែក​រថយន្ត​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ករណី​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​មួយគ្រឿង​នេះ មិន​បង្ក​ឲ្យ​មាន​អ្នក​រង​បួស​នោ​ទេ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​រថយន្ត​ឲ្យ​ម្ចាស់​យកទៅ​ផ្ទះ​វិញ​៕ ល​