រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​របាំង​ថ្ម​ចែកផ្លូវ​បាក់​រាយប៉ាយ ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​

563
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​បើក​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាល​របាំង​ថ្ម​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ​រថយន្ត​ក្រឡាប់​ផ្ងារ​កង់​ម្ខាង​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ ចំណុច​ជាប់​របង​ព្រលានយន្តហោះ​ពោធិ៍​ជិន​តុង ​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពី​យប់​ថ្ងៃទី​៨​ ខែឧសភា​ឆ្នាំ​២០១៩​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M.2096 ធ្វើដំណើរ​ពី​លិចទៅ​កើត​ក្នុងល្បឿនលឿន ។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ពេញទំហឹង​បណ្ដាលឲ្យ​បាក់​រាយប៉ាយ​ពេញ​ផ្លូវ​។​រថយន្ត​បង្ក​ក្រឡាប់​ផ្ងារ​កង់​​។

​ភ្លាមៗ​នោះដែរ​ម្ចាស់​រថយន្ត​បាន​លូន​ចេញ​គេច​បាត់ស្រមោល​ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​ សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស​ឬ​ស្លាប់​នោះទេ​៕S/​Ha

#