រថយន្ត​ឡិច​ស៊ី​ស RX400 បត់​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​ធំ​បុក​ដួល​បោក​ក្បាល​ស្លាប់​

1156
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ នៅវេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៨ យុវជន​ម្នា​ក់បាន​ស្លាប់​ពេល​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារ​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង​លឿន ជ្រុល​បុក​រថយន្ត​ឡិច​ស៊ី​ស បើកបរ​ទិសដៅ​ប​ញ្ជ្រា​ស​គ្នា បត់​ឆ្លងផ្លូវ​ពេញទំហឹង ស្ថិតនៅ​ផ្លូវ​បេតុង កែង​បត់​ចូល​បូរី​លឹម ឈាង​ហាក់ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យុវជន​ដែល​ស្លាប់ ឈ្មោះ ព្រំ សា​បឿន ហៅ​តាក់ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស RX400 មិនទាន់​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ធំ ម៉ាក​អ៊ឹម​ស្លា​ស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GO 2121 ធ្វើដំណើរ​ពី​កើ​តទៅ​លិច​បុក​រថយន្ត​ឡិច​ស៊ី​ស RX 400 បត់​ឆ្លងផ្លូវ​ចូល​បូរី លឹម ឈាង​ហាក់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT 8979 បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​យុវជន​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​របួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ តែ​អកុសល់​បាន​ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ដូចគ្នា ដោយឡែក​អ្នកបើកបរ​រត់គេចខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក នៅ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕L​