រថយន្ត​អគ្គិសនី Hyundai Ioniq Electric ឆ្នាំ​២០១៩ ហក់​ចូល​ទីផ្សារ​ថៃ​

487
ចែករម្លែក
  • 12
    Shares

​ក្រុមហ៊ុន Hyundai គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដំបូង​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុងការ​ប្រណាំងប្រជែង​លក់​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​រថយន្ត​អគ្គិសនី Ioniq Electric (២០១៨) មិនមែនជា​ជម្រើស​គួរឱ្យ​ពេញចិត្ត​ឡើយ​នៅ​តម្លៃ ១,៥ លាន​បាត (​ជាង​៤៧.០០០​ដុល្លារ​)​។​

​បើទោះបីជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ទីផ្សារ​សកលលោក​ក៏ដោយ ក៏ប៉ុន្តែ​ក្រុមហ៊ុន Hyundai មិនទាន់​ឈរជើង​មាំទាំ​ល្អ​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​ទេ កន្លែង​ដែល​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​បាន​គ្របដណ្តប់​លើ​ទីផ្សារ​នេះ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​។​

​រថយន្ត​លក្ខណៈ​គ្រួសារ​ដូចជា​រថយន្ត Sonata និង Tucson SUV បាន​នាំចូល​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ ដោយសារតែ​តម្លៃ​ថ្លៃ​របស់​វា ព្រោះតែ​ការបង់ពន្ធ​នាំចូល​ខ្ពស់កប់ពពក​។​

​ប្រហែលជា​ម៉ូ​ដែល​តែមួយគត់​ដែល​កំពុង​រក្សា​ស្លាក​យីហោ​កូរ៉េ​ឱ្យនៅ​រស់ក្នុង​ប្រទេស​ថៃ នោះ​គឺ​រថយន្ត H1 (​និង​បងប្អូន​ត្រកូល Starex របស់​វា​) ដោយសារតែ​ចន្លោះប្រហោង​ខ្លះ​នៅក្នុង​ពន្ធដារ​និង​អាករ​។​

​ប៉ុន្តែ​មាន​ផលិតផល Hyundai មួយ​ដែល​បាន​លេចធ្លោ​ជាថ្មី​ម្តងទៀត​នៅលើ​ទីផ្សារ​ថៃ​កាលពី​ឆ្នាំមុន​។​

​ហើយ​វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ព្រោះតែ​ស៊េរី​រថយន្ត Ioniq ត្រូវបាន​ផលិត​ឡើងជា​ប្រភេទ C-segment មាន​ទ្វារក្រោយ និង​មាន ៣​ប្រភេទ​ជម្រើស គឺ ហាយ​ប្រ៊ី​ដ ហាយ​ប្រ៊ី​ដ​ដោត​សាក​ភ្លើង និង អគ្គិសនី​ទាំងស្រុង​។​

​ជាធម្មតា ក្រុមហ៊ុន Hyundai បាន​មើលរំលង​ជម្រើស​ហាយ​ប្រ៊ី​ដ ដោយសារតែ​ពួក​ហាយ​ប្រ៊ី​ដ​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ល្បីៗ ដូចជា ម៉ូ​ដែល Honda Accord និង​រថយន្ត Toyota Camry ដែលមាន​តម្លៃ​សមរម្យ​ជាង​។​

​ហាយ​ប្រ៊ី​ដ​ដោត​សាក​ភ្លើង​អាច​នឹង​នាំ​រថយន្ត​ស៊េរី​រថយន្ត Ioniq បោះជំហាន​នាំមុខ​គូប្រជែង​ជប៉ុន​ក្នុងប្រទេស​ថៃ​។​

​មួយវិញទៀត ម៉ូ​ដែល​ពិសេស​នេះ​គឺ​សម​នឹង​ប្រទេស​ថៃ​តែម្តង ដែល​ស្ទើរតែ​គ្មាន​ស្ថានីយ​បញ្ចូលភ្លើង​មួយ​នៅឡើយ​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Hyundai បានសម្រេច​ចិត្ត​បោះបង់ចោល​ជម្រើស​ទាំងនោះ​ចោល និង ជ្រើស​យក​អគ្គិសនី​ទាំងស្រុង ដែល​គេ​ហៅថា​រថយន្ត Ioniq Electric​។​

​ដូច្នេះ​ក្រុមហ៊ុន​ផលិត​របស់​កូរ៉េ​នេះ​នៅតែ​មិន​យល់​ពី​តម្រូវការ​របស់​អ្នកប្រើប្រាស់​ថៃ​នៅឡើយ ដោយហេតុថា​ប្រទេស​នេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ផលិត​រថយន្ត​អគ្គិសនី​ដែរ​នៅក្នុង​ប្រទេស​នេះ​។​

​រឹតតែ​យ៉ាប់​ជាងនេះទៅទៀត​គឺថា ពន្ធ​នាំចូល​សម្រាប់​រថយន្ត​អគ្គិសនី​នៅតែមាន​កម្រិត​ខ្ពស់​ដូច​ពន្ធ​លើ​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​ដែរ​។​

​គេ​អាច​សន្ម​ត់​ថា ក្រុមហ៊ុន Hyundai យក​រថយន្ត Ioniq Electric មក​លក់​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ​នៅ​ថៃ​ដើម្បី​សាកល្បង​ទីផ្សារ​។ នៅ​តម្លៃ ១,៧៤៩ លាន​បាត រថយន្ត​មិន​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ស៊េរី ២០១៩ នេះ​នៅតែ​មិនមែនជា​ជម្រើស​សម្រាប់​មនុស្ស​ទូទៅ​ទេ​។ រថយន្ត Ioniq Electric ត្រូវបាន​លក់​ចេញ​ត្រឹម ១៥ គ្រឿង​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។​

​អ្នក​គួរតែ​ទិញ​រថយន្ត Ioniq Electric នៅ​កម្រិត​តម្លៃ​បែបនេះ​ទេ​? មែនហើយ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​អគ្គិសនី​ទាំងស្រុង​ពី​ម៉ាក​យីហោ​ល្បី​លើ​ពិភពលោក អ្នក​គួរតែ​កុំ​មើល​ទៅណា​ឆ្ងាយ​ពី​រថយន្ត​មួយ​នេះ​។​

​រថយន្ត Ioniq Electric សាក​ភ្លើង​ពេញ​អាច​បើក​បាន ២៨០ គីឡូម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស