រថយន្ត​២​គ្រឿង​ព្រលះ​គ្នា​រង​បួស​ធ្ងន់​ប្តី​ប្រព​ន្ឋ​២​នាក់​គៀប​ជាប់​ក្បាល​រថយន្ត​

772
ចែករម្លែក

ដោយ :ចាន់តូ/ ភ្នំពេញ​ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុមហ៊ុន​ហាយ​លែ​ន​បុក​ជាមួយ​រថយន្ត​ISUZU​ពេញទំហឹង​ចំហៀង​ខាងឆ្វេង​បណ្ដាលអោយ​២​នាក់​ប្តី​ប្រព​ន្ឋ​រងរបួស​ធ្ងន់​គៀប​ជាប់​រថយន្ត ។ ហេតុការណ៍​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​២០១៨ នៅត្រង់ចំណុច​មុខ​បុរី​ហាយ​លែ​ន​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A​ក្នុងភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​ររ​។

​រថយន្ត​ម៉ាក​FUSO ក្រឡុក​ស៊ីម៉ង់​ក្រុមហ៊ុន​ហាយ​លែ​ន​ក្បាល​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​.5A 1293 អ្នកបើកបរ​រត់​បាត់​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​IZUSU​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2E 4197 ។​

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ក្រឡុក​ស៊ីម៉ង់​ត៏​របស់​ក្រុមហ៊ុន​ហាយ​លែ​ន​បើកបរ​តាមផ្លូវ​ជាតិ​លេខ​៦A ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ឆ្វេង​ឆ្លង​ចូល​បុរី​របស់ខ្លួន ចំណែក​ឯក​រថយន្ត​ម៉ាក​IUSUZU បើកបរ​តាមផ្លូវ​ជាតិ​េ​លខ​៦A​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា បណ្តាលអោយ​រង​បួស​ធ្ងន់​ប្តី​ប្រព​ន្ឋ​២​នាក់​គៀប​ជាប់​ក្បាល​រថយន្ត ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​បាន​មកដល់​កន្លែងកើតហេតុ​ទាក់ទង​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះ​ស្រោ​យ​គ្នា​នៅពេល​ក្រោយ​៕​B