រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា មួយគ្រឿង​គៀប​មនុស្ស​ក្នុង​កាប៊ីន មួយគ្រឿង​ធ្លាក់ចូល​ប្រឡាយ

226
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​សសរ​គ្រឹះ​មួយគ្រឿង​បើក​ល្បឿន​លឿន ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ រុញ​ទៅបុក​រថយន្ត​បែន​ដឹក​ដី​កំពុង​ឈប់​ចត​ស្ងៀ​ត ផ្លោង​ក្រឡាប់​ចូល​ទឹក​ប្រឡាយ រីឯ​រថយន្ត​ដឹកទំនិញ គៀប​ជាប់​អ្នកបើកបរ​ក្នុង​កាប៊ីន​របួសធ្ងន់​ធ្ង​រ រីឯ​កូនស្រី​រួម​ដំណើរ​ជាមួយ អង្គុយ​ពីក្រោយ​ឪពុក​រងរបួស​ស្រាល ចំណែក អ្នកបើកបរ​រថយន្ត​ដឹក​សសរ​គ្រឹះ ចុះ​រត់​គេចខ្លួនបាត់​។​

​ហេតុការណ៍​ខាងលើ កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ មុខ​សាលា​កូរ៉េ ភូមិ​ស្រែ​តេជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ របួស​ធ្ងន់ធ្ងរ គាប់​ជាប់​ក្នុង​កាប៊ីន​រថយន្ត គ្រាន់តែ ស្គាល់ឈ្មោះ អៀង លី​ហួ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ចំណែក​កូនស្រី​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ រងរបួស​ស្រាល ត្រូវបាន ខាង​ក្រុមហ៊ុន​ឡាន ដឹកយក​ទៅផ្ទះ​បាត់ ។​

​ភាគី​រថយន្ត​បែន​ដឹក​ដី ម៉ាក ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0213 អ្នកបើកបរ រត់គេចខ្លួន​បាត់​។ ភាគី​រថយន្ត​ដឹក​សសរ​គ្រឹះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5967 អ្នកបើកបរ​គេចខ្លួនបាត់​។ ភាគី​រថយន្ត​ដឹកទំនិញ ម៉ាក នីសា​ន់ ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះ​សី​នុ 3A-1763 អ្នកបើកបរ​ឈ្មោះ អៀង លី​ហួ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​បែន​ដឹកទំនិញ​មួយគ្រឿង​ពណ៌​បែ​តង បើក​ឆ្លង​ពី​កើ​តទៅ​លិច បត់​ឆ្ពោះទៅ​ត្បូង​ផុត​ហើយ ស្រាប់តែ​រថយន្ត ដឹក​សសរ​គ្រឹះ​បេតុង មួយគ្រឿង​ផ្សេងទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​លឿង បើក​ល្បឿន​លឿន​បោះពួយ ពី​ជើង​ទៅ​ត្បូង ជ្រុល​ទៅបុក​រុញ​រថយន្ត​ដឹកទំនិញ​ពីក្រោយ ហើយ​រថយន្ត​ដឹកទំនិញ ជ្រុល​ទៅបុក​រុញ រថយន្ត​បែន​ដឹក​ដី​ពីក្រោយ បណ្តាល​ឲ្យ ផ្លោង​រថយន្ត​ដឹក​ដី​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ រថយន្ត​ដឹក​សសរ​គ្រឹះ​និង​រថយន្ត​ដឹកទំនិញ អូស​ជាប់​គ្នា ចូលទៅ​បំណែក​ផ្លូវ​ម្ខាង ទឹកដី​ភូមិ​ភ្លូ​ផ្អែម សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ វិញ បណ្តាល​ឲ្យ​គៀប​ជាប់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ក្នុង​កាប៊ីន ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ម្នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ចេញទៅ​អន្តរាគមន៍ យក​ជនរងគ្រោះ​ចេញពី​ក្នុង​កាប៊ីន ដើម្បី​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ ចំណែក​រថយន្ត​ទាំង​៣​គ្រឿងក្នុង​ហេតុការណ៍​ខាងលើ​ត្រូវបាន សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ រួច​ស្ទូច​លើក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​