រថយន្ត​៣​គ្រឿង​បុក​រះ​បន្ត​គ្នា បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​

178
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត ៣​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ បន្ទាប់ពី​បាន​បុក​គ្នា​ពេញទំហឹង និង​បណ្ដាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២០០៤ កាលពី​វេលា​ម៉ោង​១១​និង​២០​យប់​ថ្ងៃទី​៧ ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ដំបូង​ឡើយ​គេ​បានឃើញ​រថយន្ត​ម៉ាក់ ឡង់​គ្រឹះ​ស័​រ ពណ៌ ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU.0470 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន​ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក រថយន្ត​ម៉ាក់ lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AW.5947 ដែរ​ធ្វើដំណើរ​ប​ញ្ជ្រា​ស់ទិស​គ្នា ហើយ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​និង​រថយន្ត Camery ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AD.7008 មួយទៀត បណ្ដាល​នារី​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​Camery រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ពី​ទីកន្លែង​កើតហេតុ ចំណែកឯ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យកទៅ​ពិនិត្យ​ជាតិ​ស្រវឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី​១​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕​