រថយន្ត​FUSO​បុក​រថយន្ត​ដឹក​ប្រេង​តេ​លា​ខូចខាត​រថយន្ត​ទាំងសងខាង​

723

(​បាត់ដំបង​)៖ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣៩-២៤០ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​១​គ្រឿង ម៉ាក FUSO ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ហើយ​មកដល់​ចំណុច​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ​ស្រុក​មោងឫស្សី បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​ម៉ាក​តេ​លា ដែល​បើក​បញ្ច្រាសទិស​គ្នា​មួយ​ទំហឹង បណ្តាល​ឲ្យ​ខូច​រថយន្ត​ទាំងសងខាង ប៉ុន្តែ​សំណាងល្អ​មិនមាន​មនុស្ស​រងរបួស ឬ​ស្លាប់​ទេ​។​

​លោក សោម រ៉ាវុធ មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថា តៃកុង​រថយន្ត​ដឹក​ម៉ាក​តេ​លា​មានឈ្មោះ ស វណ្ណៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ម៉ាក FUSO មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​ក់​យ​ហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​សមត្ថកិច្ច ដែល​ចុះទៅ​វាស់វែង​ថា មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក​FUSO ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​តាកែវ 3A 1734 ធ្វើដំណើរ​យ៉ាង​លឿន​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​។ ពេលមកដល់​ចំណុចកើតហេតុ​ទំនង​តៃកុង​ងងុយដេក​មួយភាំង បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ទៅបុក​ជាមួយ​​រថយន្ត​ដឹក​ប្រេង​ម៉ាក​តេ​លា​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 3D 9473 ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​រថយន្ត​ទាំងសងខាង​។ ចំណែក​តៃកុង​រថយន្ត​បង្ក​ម៉ាក FUSO បាន​លោត​ចុះ​ពីលើ​ឡាន ហើយ​រត់​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ដោយឡែក​តៃកុង​រថយន្ត​ដឹក​ប្រេង​ម៉ាក​តេ​លា​មិន​គេច​ទៅណា​ទេ​។​

​ក្រោយ​វាស់វែង​រួច​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ស្រុក​មោងឫស្សី បាន​អូស​រថយន្ត​ទាំងពីរ​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕L ដោយ​៖ គ្រញូង​