រថយន្ត​RAV4 ​បើក​ទៅបុក​អ្នកដើរ​ឆ្លងផ្លូវ ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

122
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​RAV4 ​ជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​រ​ពេទ្យ​ភ្លាមៗ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​​ ​ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​យប់​ថ្ងែ​ទី​១​ ខែកញ្ញា​ឆ្នាំ​២០១៩​។​

ក្រោយ​កើតហេតុ​ សម​កិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​យកទៅ​សួរនាំ​។​ចំណែក​រថយន្ត​ត្រូវបាន​មន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ដ្ឋា​នន​គ​បាល​រាជធានី​ភ្នំ​ណេ​ញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha

#