រថយន្ត​REXTON​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងា​រជើង​

365
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់ ​រួម​ដំណើរ​និង​នារី​ម្នាក់ទៀត​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ បាន​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញ​ទំហឹ​ង ​ប​ណ្ដាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ក្រឡាប់​ផ្ងា​រឡើងលើ​ជើងទ្រ​មេឃ ​តែ​សំណាង​ល្អ​មិនមាន​អ្នករងរបួស​នោះទេ។ ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​:​២០​នាទី​យប់​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​២៧១​ ចំណុច​មុខ​ផ្សារ​ហេង​លី ក្នុង​សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​​ គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​នឹង​នារី​ម្នាក់​បើករថយន្ត​មួយ​គ្រឿងម៉ាក​REX TON​ព​ណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំពេញ​2BD 1151 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បោះពួយ​យ៉ាង​លឿន។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេច​ង្កូ​ត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ លាន់​ឮសូ​គ្រាំង ​រថយន្ត​ក៏​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ រង​ការខូចខាត​យ៉ាងដំណំ​។ ​ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​គឺ​បាក់បែក​បន្តិច​ប​ន្តួច។​


​ក្រោយ​ហេតុ​ការ​ណ៏​ម្ចាស់​រថយន្ត​ និង​នា​រី​ម្នាក់​នោះបាន​លូន​ចេញពី​រថយន្ត​គេចខ្លួនបាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ទាក់ទង​ជំនាញ​វាស់វែង​ស្ទូច​យករថយន្តទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ជើងគោកស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B/Ha