រថយន្ត សេរី​ទំនើប​មួយគ្រឿង​បុក​បង្គោល​ភ្លើង​រអិល​ធ្លាក់​ផ្លូវ​រង​ការខូចខាត​

238
ចែករម្លែក

ដោយ:ចាន់តូ/​ភ្នំពេញ​ ៖ ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង បាន​បើក​បោះពួយ បុក បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ បណ្តាលអោយ​បាក់​រលើង​ទាំង​គ្រឹះ ហើយ រថយន្ត​ខ្ទេច​មួយ​ចំហៀង ដាច់​កង់​និង​ផ្ទុះ​ពោង​ទាំង​២​ហើយ ធ្លាក់​ពីលើ​ផ្លូវ​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹងថា មនុស្ស​រងរបួស​ឬ​យ៉ាងណា​នោះទេ ដោយ​គេច​បាត់ស្រមោល កាលពី​វេលា​ម៉ោង ប្រមាណ​១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​០៣​ខែតុលា ឆ្នាំ ២០១៩​នៅ​ចំណុច ស្ពាន​ឡុង​ឈី​ន ក្នុងភូមិ ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ហើយ បង្កអោយមាន​ការ​ភ្ញាក់​ដល់​សមត្ថកិច្ច នៅវេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​។​

រថយន្ត ដែល​បុក​បង្គោល​ភ្លើង ម៉ាក SSANG YONG REXTON​ពណ៌​ស អត់ ស្លាក​លេខ ដែល​សមត្ថកិច្ច​អះអាងថា ម្ចាស់​ទើបតែ​ទិញ បាន​រង​ការខូចខាត​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង ដាច់​កង់​ឆ្វេង​ទាំង​២​និង​ផ្ទុះ​ពោង​ទាំងពីរ​។​

តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​នោះបាន​ធ្វើដំណើរ តាមផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន ដោយមាន​មនុស្ស​ជិះ​៣​នាក់​។​ពេលធ្វើ​ដំណើរ​ឆ្លងស្ពាន​ឡុង​ឈី​ន ផុត​បាន​បន្តិច មិនដឹង​មូលហេតុ​អ្វី​ទេ ខ្លះ​អះអាងថា អ្នកបើកបរ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ក៍បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ហើយ​បុក​បង្គោល​ភ្លើង បណ្តាលអោយ​រលើង​ទាំង​គ្រឹះ បាក់​ដាច់​ហើយ រថយន្ត​ក៍​បានក៍​ជ្រុល​ធ្លាក់​ផ្លូវ​និង​រង​ការខូចខាត​ធ្ងន់ធ្ងរ ។​

តាម​ប្រភព​បាន​អោយដឹងទៀតថា បន្ទាប់ពី​គ្រោះ​អ្នកបើកបរ រួមទាំង​អ្នកដំណើរ​រងរបួស​ស្រាល ហើយ ក៍​បានគេច​បាត់​ចោល​រថយន្ត​។​លុះ​នៅវេលា​ម៉ោង​ប្រមាណ​៥​ព្រឹក​អ្នកដំណើរ ឆ្លងកាត់​ក៍បាន​ប្រទះឃើញ ហើយ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​ នៅ​ព្រឹក​នោះដែរ​នគរបាល​មូលដ្ឋាន ក៍បាន​រាយការណ៍​ទៅ​នគរបាល​ចរាចរណ៍​ដើម្បី​ចុះមក​ស្ទួ​ច​យក​រថយន្ត​បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​សង​ការខូចខាត​៕​B/