រថយន្ត ស៊េរី​ទំនើប​ពន្លះ​ក្បាល​នាគ​ពុះ​ចែក ទ្រូងផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​

670
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​យ៉ាង​លឿន ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ​រង​ការខូចខាត​ប​ន្ទិ​ច​បន្តួច ។ ចំណែក​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១
​ខែតុលា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខ​ច្រកចូល​ផ្សារ​ទួលគោក​​ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​អ្នក​បើ​រថយន្ត​ឈ្មោះ សេង យូ​ហួត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅក្នុង​បុរី​ប៉េង​ហួត បឹង​ស្នោរ ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៤ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុនដំបូង​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​សឺ​ដេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-9888 សេរី C63 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ កែង​និង​ផ្លូវ​លេខ ៦១៤ ។ ខណៈមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ​រង​ការខូចខាត​រថយន្ត​ផ្នែក​ខាងមុខស្ទើរតែទាំងស្រុង ។ ចំ​ណែ​ក​អ្នករងរបួស​គាប​ជាប់​នៅក្នុង​រថយន្ ត​ក៏បាន​ប្រជាពលរដ្ឋ​និង​ប្រជា​ការពារ​បាន​សែង​គាត់​ចេញពី​រថយន្ត​ដាក់​មក​ខាងក្រៅ ​ហើយ​ក៏បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់ ​ដើម្បី​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​ហើយក៏ ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ណ៍​ក្រុង​មក​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក ​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​រង់ចាំ​ការដោះ​ស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​B