រថយន្ត Bugatti Chiron ផលិត​ពី​ដុំឥដ្ឋ​ជ័រ LEGO ១​លាន​ដុំ និង ម៉ូ​ទ័​រ​តូចៗ​ចំនួន ២.៣០០ គ្រាប់ តែ​អាច​បើក​បាន ១៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ​

2096
ចែករម្លែក
  • 5
    Shares

​ក្រុមហ៊ុន​ផលិត​ប្រដាប់ប្រដា​ក្មេង​លេង​របស់​ដា​ណឺ​ម៉ាក LEGO បាន​បង្កើត​គំរូ​តាម​រថយន្ត​លឿន​បំផុត​របស់​ពិភពលោក​ចេញពី​ឥដ្ឋ​ជ័រ​ជាង​១​លាន​ដុំ​និង​ម៉ូតូ​ចំនួន ២.៣០០ គ្រាប់​ដើម្បី​បង្កើត​ឡាន​ម៉ាក Bugatti Chiron ។​

​ក្រៅពី​គ្រោង​ដែក រថយន្ត​ចម្លង​គំរូ​តាម​គេ​នេះ​គឺ​ផលិត​ចេញ​ទាំងស្រុង​ពី​ឥដ្ឋ​ជ័រ​សម្រាប់​ផ្គុំ​លេង​ហៅថា LEGO ឬ LEGO Technic​។​

​នេះ​រាប់បញ្ចូល​ទាំង​ក្បាល​ខាងមុខ​រថយន្ត ចង្កៀង​មុខក្រោយ ទ្វារ​ដែល​អាច​បិទ​បើក​បាន ផ្ទៃ​ខាងក្នុង​ដ៏​ស៊ី​វិ​ល័យ​ជាមួយ​ចង្កូត តា​ប្លូ កុង​ទ័​រ កៅអី ឈ្នាន់​ហ្វ្រាំង ឈ្នាន់​ល្បឿន និង​កញ្ចក់​។​

​ក្រុមហ៊ុន LEGO បានឱ្យដឹងថា ម៉ូត​រថយន្ត​ពណ៌​ខៀវ​នេះ “​បាន​រុញ​ហួស​ពី​ព្រំដែន ដែល​អ្នក​សង់​ឥដ្ឋ​ជ័រ LEGO ធ្លាប់​ស្រមៃ​ថា​អាចទៅរួច​” ហើយ​វា​ថែមទាំង​អាច​សាងសង់​នៅផ្ទះ​បាន​ទៀតផង​។​

​រថយន្ត​នេះ​ចំណាយ​ផលិត ៣៥០ ដុល្លារ មាន​ទម្ងន់ ១.៥០០ គីឡូក្រាម និង​អាច​បើក​ក្នុង​ល្បឿន​កំពូល ១៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជាមួយ​កម្លាំង ៥,៣ សេះ ខណៈដែល​រថយន្ត​ពិតប្រាកដ​អាច​បើក​បាន​ល្បឿន ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​អាច​ស្ទុះ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល ៥,២ វិនាទី មាន​កម្លាំង ១.៤៧៩ សេះ និង មានតម្លៃ ៣ លាន​ដុល្លារ​។​

​ដើម្បី​បំពាក់​ចង្កៀង​ឱ្យបាន​ត្រឹមត្រូវ ក្រុមហ៊ុន LEGO បាន​ផលិត​ផ្នែក​ថ្មី​ចំនួន ៥៦ ទៀត​សម្រាប់​ការសាងសង់​នេះ ដែល​បាន​ចំណាយពេល​ផ្គុំ ១៣.៤០០ ម៉ោង​ទម្រាំ​រួចរាល់​។​

​ក្រុមហ៊ុន LEGO បានចាប់ផ្តើម​បង្កើត​ម៉ូ​ដែល​រថយន្ត​នេះ​កាលពី​ខែកញ្ញា​ឆ្នាំមុន បន្ទាប់ពី​ការរៀបចំ​ផែនការ​ជាច្រើន​ខែ ហើយ​ទើបតែ​បញ្ចប់​រួចរាល់​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Bugatti Chiron ផលិត​ពី​ដុំឥដ្ឋ​ជ័រ LEGO