រថយន្ត Frontier បើក​កៀរ​ម៉ូតូ Fino នៅលើ​ផ្លូវជាតិ​លេខ​១ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​

155

(​ព្រៃវែង​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ វេ​ល​ម៉ោង​១០​ព្រឹក លើផ្លូវ​ជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ គឺ​រថយន្ត​បង្ក​ម៉ាក KIA FRONTIER ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ 3D 1213 បើក​ដោយ​ឈ្មោះ វ៉ាត សា​វ៉ុ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រលឹង​ឃុំ​គី​រី​វង្ស ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​កៀរ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA FINO ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1AN 2219 បើក​ដោយ​ឈ្មោះ សួន អេ​ដែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សទ្ធា​ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដែល​បើក​ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស​ស្រាល​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​អ្នក​លឿង រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កំពង់​សឹង​៕L ដោយ​៖ ចាន់ ថន​