រថយន្ត James Bond 007 លក់បាន​ជាង ៦ លាន​ដុល្លារ​

226
ចែករម្លែក

រថយន្ត Aston Martin DB5 ដ៏​ចំណាស់​មួយគ្រឿង​បំពាក់​ដោយ​ឧបករណ៍​ពិសេសៗ ព្រមទាំង​អាវុធ​ទំនើបៗ​របស់​តួ​ស៊ើបអង្កេត James Bond 007 ដែល​ត្រូវបាន​ប្រើប្រាស់ ក្នុង​ខ្សែភាពយន្ត Goldfinger ឆ្នាំ​១៩៦៤ លក់បាន​ថ្លៃ​ខ្ពស់​រហូតដល់​ទៅ ៦,៤​លាន​ដុល្លារ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ពិធី​ដេញថ្លៃ​។​
​ ​
​រថយន្ត​នេះ​បំពាក់​ដោយ​ឧបករណ៍​អស្ចារ្យ​ជាច្រើន​របស់​ភ្នាក់ងារ James Bond 007 ក្នុងនោះ​រួមមាន​កាំភ្លើងយន្ត ខែល​ការពារ​គ្រាប់កាំភ្លើង និង​ឧបករណ៍​ខួង​ទម្លុះ​កង់ រថយន្ត​ផងដែរ​។​
​ ​
​រថយន្ត​ដែល​គេ​ចាត់ទុកថា​ជា “​រថយន្ត​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក​”​នេះ​ត្រូវ​បានដាក់ ដេញថ្លៃ​កាលពី​ថ្ងៃទី​១៦ ខែសីហា ក្នុង​កម្មវិធី​ពិសេស​មួយ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត អង់គ្លេស Aston Martin ហើយ​បាន​ក្លាយជា​រថយន្ត Aston Martin DB5 ថ្លៃ​បំផុត​មិន ធ្លាប់​លក់បាន​ក្នុង​ពិធី​ដេញថ្លៃ​។​
​ ​
ទោះបីជា​រថយន្ត​នេះ​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត James Bond 007 ក្ដី តែ​វា​ជា រថយន្ត​ដែល​បើកបរ​ដោយ​តួ​ប្រុស សៀន ខុន​រី (Sean Connery) ក្នុង​ខ្សែភាពយន្ត​រឿង Goldfinger និង​រឿង Thunderball៕ ប្រែ​សម្រួលៈ ខុម​

#