រថយន្ត Lexus​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី​ដឹក​ភ្ញៀវ​ទេសចរណ៍​​បណ្តាលអោយ​ភ្ញៀវ​ចិន​ម្នាក់​រងរបួស​ធ្ងន់​

784
ចែករម្លែក

ដោយ : បាយ័ន / សៀមរាប : ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត Lexus RX300 ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2C-9547 និង​រ៉ឺម៉ក​កង់​បី​ដឹក​ភ្ញៀវ​ទេសចរណ៍​ចិន បណ្តាលអោយ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ចិន​ម្នាក់ រងរបួស​ធ្ងន់​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥រសៀល ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ក្បែរ​បរិវេណ ប្រាសាទតាព្រហ្ម ក្នុង​ខេត្តសៀមរាប​។​

សមត្ថកិច្ច​ចម្រុះ​ដែល​នៅ​កន្លែងកើតហេតុ កំពុង​ធ្វើ​អន្តរាគមន៍​ការពារ​កន្លែងកើតហេតុ និង នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល​អង្គរ ។​ចំណែក​រថយន្ត​និង​រ៉ឺម៉ក​កង់​បី ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​B