រថយន្ត McLaren F1 ដ៏​កម្រ​លក់បាន​ថ្លៃ ២០ លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

423
ចែករម្លែក

រថយន្ត McLaren មួយគ្រឿង​ដែល​មហា​កម្រ​ដោយសារ​វា​ជា​ប្រភេទ​រថយន្ត​ផលិត មាន​ចំនួន​កំណត់ និង​ម៉ាស៊ីន​ស្រោបមាស បាន​ក្លាយជា​រថយន្ត​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ សាស្ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស​មួយ​នេះ​ដែល​មិន​ធ្លាប់​លក់បាន​ក្នុង ពិធី​ដេញថ្លៃ​។

​កំពូល​រថយន្ត McLaren F1 LM ដែល​ផលិត​តាំងពី​ឆ្នាំ​១៩៩៤​នេះ​ត្រូវបាន​លក់​ចេញ កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា អំឡុង​ពិធី​ដេញថ្លៃ​រៀបចំ​ដោយ​ក្រុមហ៊ុន Sotheby’s នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​។

​មុនពេល​ដេញថ្លៃ អ្នកជំនាញ​រំពឹងថា កំពូល​រថយន្ត​ដ៏​កម្រ​នេះ​អាច​នឹង​លក់បាន​ថ្លៃ ចន្លោះ​ពី ២១ លាន​ដុល្លារ ទៅ​២៣ លាន​ដុល្លារ​។ ទោះជា​យ៉ាងណា​នៅពេល​ដេញ ថ្លៃ​ជាក់ស្ដែង វា​លក់បាន​ត្រឹមតែ ១៩,៨ លាន​ដុល្លារ​ប៉ុណ្ណោះ​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​វា​ស្អាត​ដល់​ថ្នាក់​ណា​បានជា​ថ្លៃ​ម្ល៉ឹងៗ​សូម​មើល រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ​ខុម​