រថយន្ត Mustang កញ្ចាស់​លក់បាន​ថ្លៃ​ជិត ៤ លាន​ដុល្លារ​

132
ចែករម្លែក

រថយន្ត Ford Mustang GT ផលិត​ឆ្នាំ​១៩៦៨ ដែល​បានបង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​រឿង Bullitt លក់បាន​ថ្លៃ​រហូតដល់​ទៅ ៣,៧៤ លាន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ពិធី​ដេញថ្លៃ កាលពី​ថ្ងៃ​សុក្រ ទី​១០ ខែមករា នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាម៉េរិក​។
​ ​
កាសែត Orlando Sentinel បាន​ចុះផ្សាយ​ថា នេះ​ជា​រថយន្ត Mustang ថ្លៃ​បំផុត​ក្នុង​ពិភព លោក​ដែល​មិន​ធ្លាប់​លក់បាន​ពីមុនមក ហើយ​វា​បាន​ជែង​ដាច់​រថយន្ត Shelby GT500 Super Snake ផលិត​ឆ្នាំ​១៩៦៧ ដែល​លក់បាន​ថ្លៃ ២,២ លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។
​ ​
លោក ស៊ីន ឃើ​នែ​ន (Sean Kiernan) ដែលជា​ម្ចាស់​បាន​បើករថយន្ត​នេះ​ជា​មូ​យ​ប្អូនស្រី ឃែ​លី ខុ​ត​ថុ​ន (Kelly Cotton) ជុំវិញ​បរិវេណ​កន្លែង​ដេញថ្លៃ​នៅ Silver Spurs Arena ហើយ​បន្ទាប់ មក​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ ២៥.០០០ នាក់ មុនពេល​ការដេញថ្លៃ​ចាប់ផ្ដើម​។

លោក ស៊ីន ឃើ​នែ​ន លើកឡើងថា “​រថយន្ត​នេះ​ត្រូវបាន​លក់ ២ ដង​ហើយ​នៅក្នុង​ជីវិត​របស់​វា ហើយ​វា​បាន​នៅ​ជាមួយ​គ្រួសារ​ខ្ញុំ ៤៥ ឆ្នាំ​ហើយ​”៕ ប្រែ​សម្រួលៈ ខុម​