មិនធម្មតា Range Rover ស៊េរី​ថ្មី បើក​ឡើង​កាំជណ្តើរ៩៩៩កាំនិងផ្លូវបត់៩៩ដង​ឆ្ពោះទៅកំពូលភ្នំ​ខ្ពស់​នៅ​ចិន​

279

​រថយន្ត Range Rover Sport បាន​បើក​ឡើងជណ្តើរ​ឋានសួគ៌​ដើម្បី​ក្លាយជា​រថយន្ត​ប្រភេទ Off-Road (​បើក​លើផ្លូវ​លំបាកៗ​) ដំបូង​គេ​បង្អស់​ដែល​ឡើងដល់​កំពូលភ្នំ​ខ្ពស់​ដែលមាន​ផ្លូវបត់​ចុះឡើង ៩៩ ដង និង ឡើង​កាំជណ្តើរ ៩៩៩ កាំ​នៅ​រមណីយដ្ឋាន​ជាតិ​ដ៏​ល្បី​របស់​ចិន​។​

​រថយន្ត 4X4 កូនកាត់​ម៉ាក P400e Range Rover របស់​អង់គ្លេស​នេះ បាន​ក្លាយជា​រថយន្ត​ប្រភេទ SUV ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ដែល​បាន​ឡើងដល់​កំពូលភ្នំ “​ច្រកទ្វារ​ឋានសួគ៌​” នៅ​ខេត្ត​ហ៊ូ​ណាន ដើម្បី​ជម្នះ​ជាមួយ​ផ្លូវ​បត់បែន​នៅ​ទី​ខ្ពស់​ដ៏​ពិបាក​បំផុត​លើ​ពិភពលោក​។

​ការ​ប្រឈម​នឹង​ស្ថានភាព​ផ្លូវ​ដ៏​លំបាក​នេះ​បានចាប់ផ្តើម​នៅ​ជើងភ្នំ​ធៀន​មិន​ដែលមាន​ផ្លូវ​ក្រវិច​ក្រវៀន​ចម្ងាយ​ជាង ១១ គីឡូម៉ែត្រ ដែល​គេ​ស្គាល់​ថា ផ្លូវ​នាគរាជ ជាមួយ​ទីកន្លែង​បត់​កោង​ចុះឡើង ៩៩ ដង ប្រៀប​បីដូច​ជា​ដងខ្លួន​សត្វ​នាគ​។​

​វគ្គ​ចុងក្រោយ​គឺ​ការឡើង​កាំជណ្តើរ​ចោត ៩៩៩ កាំ ក្នុង​មុំ ៤៥ ដឺ​ក្រេ ដើម្បី​ឡើងដល់​កំពូលភ្នំ ដែល​គេ​និយម​ហៅថា “​ច្រកទ្វារ​ឋានសួគ៌​” ដែលជា​ភ្នំ​ថ្ម​ធម្មជាតិ​ដ៏​ល្បីល្បាញ​របស់​ចិន ដោយ​ប្រើប្រាស់​ថាមពល​សាំង​និង​អគ្គិសនី​រួមបញ្ចូល​គ្នា​។​

​រថយន្ត​ហាយ​ប្រ៊ី​ដ (​សាំង​និង​អគ្គិសនី​) Range Rover Sport ចំណាយពេល ២៣ នាទី ទើប​ឡើងដល់​កំពូលភ្នំ​ចិន​នេះ​បាន​។​

​រថយន្ត​អង់គ្លេស​តម្លៃ​ជិត ១០ ម៉ឺន​ដុល្លារ​នេះ អាច​បើក​ដោយ​ប្រើ​ថាមពល​អគ្គិសនី​ទាំងស្រុង​បាន ៥០ គីឡូម៉ែត្រ និង​ប្រើពេល ៣ ម៉ោង​ដើម្បី​សាក​ភ្លើង​ឱ្យ​ពេញ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ហាយ​ប្រ៊ី​ដ (​សាំង​និង​អគ្គិសនី​) Range Rover Sport ឡើងដល់​កំពូលភ្នំ​ច្រកទ្វារ​ឋានសួគ៌​នៅ​ខេត្ត​ហ៊ូ​ណាន