រថយន្ត4Runnerបើកបុកបង្គោលភ្លើងបាក់មួយដើមនិងស្លាកសញ្ញា២ដើមខូចខាត

645
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាក4Runnerបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបើកលឿនជ្រុលទៅបុកបង្គោល​ភ្លើងបាក់អស់១ដើមនឹងស្លាកសញ្ញាបាក់អស់២ដើម រថយន្ត​​​រង​ការ​​ខូចខាត​ខ្ទេចខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចច្រកចូល​ទឹកសុទ្ធOral ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតុហេតុ​គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើករថយន្តបង្កមួយគ្រឿងម៉ាក4Runner ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2J8305 បើកបរតាមបណ្តោយ​ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើនេះ ដោយសារតែ
ម្ចាស់​​រថយន្តគាត់ស្រវឹងស្រា ជោកជាំហើយបើកក្នុងល្បឿនយ៉ាងលឿនដូច​ហោះរួចងោកមួយភាំង​ស្រាប់តែរេចង្កូតមកឆ្វេងដៃបុកខឿនពុះចែកទ្រូងផ្លូវ​បណ្តាលឲ្យហោះទៅបុកនឹងបង្គោលភ្លើង​រួមនឹងស្លាកសញ្ញាបង្ហាញបញ្ច្រាសទិស​ដៅបណ្តាលឲ្យបាក់អស់២ដើមទៀត​ហើយកល់ជាប់រថយន្តនៅលើសួនច្បារតែម្តង ថែមទាំងខូចខាតរថយន្តអស់មួយកំណាត់ខាងមុខ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ច វាសវែងស្ទូចយកទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕B/Ha