រទេះគោ​ខ្មែរ​នៅ​ខេត្តសៀមរាប កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ជិះ​ទស្សនា​កម្សាន្ដ​

2523
ចែករម្លែក
  • 75
    Shares

ដោយ​: គូលែន / សៀមរាប​: រទេះគោ​ខ្មែរ​នៅ​ខេត្តសៀមរាប​បច្ចុប្បន្ន កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជិះ​ទស្សនា​កំសាន្ត​។ លោក គ្រួច លី ស្ថាបនិក​ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​ជា​អ្នករៀបចំ​ពលរដ្ឋ​យកចិត្តទុកដាក់​លើ​វិស័យ​ដឹកជញ្ជូន​តាមរ​ទះ​គោ បាន​ឲ្យ​ដឹងថា រទេះគោ​ខ្មែរ​នាបច្ចុប្បន្ន​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​បរទេស សម្រាប់​ជិះ​ទស្សនា​ទិដ្ឋភាព​ទេសចរណ៍​បៃតង​ដែលជា​ប្រភេទ​ដំណាំ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី​។​

រទេះគោ​ខ្មែរ​នៅ​ខេត្តសៀមរាប កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ជិះ​ទស្សនា​កំសាន្ត

​លោក គ្រួច លី បាន​បញ្ជាក់ថា ភ្ញៀវ​ទេសចរណ៍​បរទេស អាច​ទស្សនា​ទិដ្ឋភាព​ទេសចរណ៍​បៃតង​ដែលជា​ប្រភេទ​ដំណាំ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី ដែលមាន​នៅក្នុង​ភូមិ និង នៅ​តំបន់​ព្រៃ​លិច​ទឹក​មួយចំនួន ជាពិសេស ការកំសាន្ត​ដោយសារ​ជិះរទេះ​គោ​នេះ មិន​ត្រឹម​ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​នោះទេ គឺ​ធ្វើ​ឲ្យ​ពួកគាត់ បាន​ស្គា​ល់ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នៅក្នុង​តំបន់​នេះ ដែលមាន​តាំងពី​បុរាណ​មក​ផងដែរ។​

​លោក គ្រួច លី បាន​ឲ្យ​ដឹង​ទៀតថា សេវាកម្ម​ដោយ​ការប្រើ​រទេះគោ​នេះ ជា​ផ្នែក​មួយ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក មាន​ជីវភាព​គ្រួសារ​ធូរធារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​បាន​ជួយ​ដល់​ការអភិរក្ស​នូវ​រទេះគោ​ខ្មែរ សម្រាប់​យុវជន​ជំនាន់​ក្រោយ បាន​ស្គាល់​និង​យល់ដឹង ពី​វប្បធម៌​ដូនតា​របស់​ខ្មែរ​ផងដែរ ដូច្នេះ តាមរយៈ​នេះ សូ​មន​អំពាវ​នាដ​ល់​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ ជួយ​ដឹកនាំ​ភ្ញៀវ និង ជួយ​អភិរក្ស​រទេះគោ​ខ្មែរ​នេះ ឲ្យ​បាន​គង់វង្ស​៕ ល​