រន្ទះបាញ់​ជាមួយ​ខ្យល់​កន្ត្រាក់​ស្លាប់​មនុស្ស​ម្នាក់​និង​ខូចខាត​ផ្ទះ​១០​ខ្នង​

887
ចែករម្លែក
  • 23
    Shares

​ដោយៈ​គូលែន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​យ៉ាងហោចណាស់​ក៏មាន​មនុស្សម្នា​ក់បាន​ស្លាប់​និង​ផ្ទះ​ចំនួន​១០​ខ្នង​ទៀត​បាន​ខូចខាត​និង​រលំ​រាប​ដល់​ដី​ខណៈពេល​ដែលមាន​មេឃ​រកកលភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​ផង​។​

ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​ល្ងាច ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​សន្តិភាព ឃុំ​ត្រពាំង​ប្រិ​យ៍ និង​ភូមិ​ប្រ​លាន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​មានឈ្មោះ ថា ថន ភេទ​ស្រី អ​យុ ៥៧​ឆ្នាំ រស់នៅ​ភូមិ​សន្តិភាព ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ចំណែក​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង​ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​ប្រ​លាន​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង​គឺ​រលំ​រាប​ដល់​ដី​ចំនួន​២​ខ្នង​និង​៨​ខ្នង​ទៀត​បាន​រង​ការខូចខាត​ដូចជា​ប៉ើង​ដំបូល ខូចខាត​ជញ្ជាំង​ស​ង្ក័​សី រលំ​ជើងតាង ។​ល​។​

​សមត្ថកិច្ច​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​រង​ការខូចខាត​ផ្ទះសំបែង​មានដូចជា​ឈ្មោះ សៀន ផាត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី បាន​ខូច​ស​ង្ក័​សី​ចំនួន​៣៦​សន្លឹក ផ្ទាំង​សូ​ឡា​១,​។​ឈ្មោះ ប៉ិន សុ​ហុយ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ខូច​ស័ង្កសី​០៣​សន្លឹក ផ្ទាំង​សូ​ឡា​១ ទូរទស្សន៍​១ អាគុយ​១,​។​ឈ្មោះ​ភុំ គឹម​ហ៊​ន់ ភេទ ប្រុស អាយុ​២៩​ឆ្នាំ ខូច​ស​ង្ក័​សី​២​សន្លឹក​,​។​

​ឈ្មោះ លន់ ហ៊ុ​ប ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ខូច​ស​ង្ក័​សី​១៥​សន្លឹក ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​១១​ម៉ែត្រ​, ។​ឈ្មោះ​លន់ ហៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ផ្ទះ​ទំហំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ធ្លាក់​ពីលើ​ជើងតាង ធ្វើ​ឈើ​ប្រក់​ស័ង្កសី​, ។​ឈ្មោះ សម្បត្តិ បូ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ខូច​ស័ង្កសី​៣​សន្លឹក ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​,​។​

​ឈ្មោះ លន់ ហន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ខូច​ស​ង្ក័​សី​១២​សន្លឹក ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​,​។​ឈ្មោះ ជួន រស្មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ខូច​ស​ង្ក័​សី​១២​សន្លឹក ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ​,​។​ឈ្មោះ ឌៀប ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ៦​ម៉ែត្រ ខូចខាត​ទាំងស្រុង​,​និង​ឈ្មោះ សឿន អូន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ខូច​ស​ង្ក័​សី​១០​សន្លឹក ផ្ទះ​ទំហំ​៦​ម៉ែត្រ​ឡុ​ណ​៨​ម៉ែត្រ​៕S/

​រន្ទះបាញ់​ជាមួយ​ខ្យល់​កន្ត្រាក់​ស្លាប់​មនុស្ស​ម្នាក់​និង​ខូចខាត​ផ្ទះ​១០​ខ្នង​