រន្ទះបាញ់​បណ្តាលឱ្យ​ភ្លើង​ឆេះ​ព្រៃ ​សម្លាប់​មនុស្ស​ ៣១​នាក់​នៅ​ចិន​

425
ចែករម្លែក
  • 34
    Shares

​ក្រុមមន្ត្រី​បាន​និយាយថា រន្ទះបាញ់​បាន​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ភ្នំ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន​ កាលពី​ខែ​មុន បាន​សម្លាប់​អ្នក​ពន្លត់​អគ្គិភ័យ​២៧​នាក់​​និង​អ្នក​ជួយសង្គ្រោះ​៤​នាក់​។​

​នៅ​ស្រុក​មូលី នៅ​ខេត្ត​ស៊ី​ឈ័ន ក្រុមមន្ត្រី​បាន​រកឃើញ​ដើមឈើ​មួយ កម្ពស់​១៨​ម៉ែត្រ​ ត្រូវបាន​រន្ទះបាញ់​បាក់​ជា​ច្រើន​បំណែក ដែល​ពួកគេ​និយាយថា ​ជា​មូលហេតុ​ដំបូង​​ដែល​បាន​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​ឆាបឆេះ​រាលដាល​ខ្លាំង​យ៉ាង​លឿន​នៅ​តំបន់​ព្រៃ​នោះ​។​

​ចិន​បាន​កំពុង​តស៊ូ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ​នៅ​តំបន់​ផ្សេងៗ​នៅ​ប្រទេស​ដ៏​ធំ​នេះ ដោយ​រួមទាំង​ការ​ខំ​ពន្លត់ភ្លើង​ឆេះ​នៅក្រៅ​ទីក្រុង​​ប៉េង​កាំ​ង​។ អាកាសធាតុ​រាំងស្ងួត​និង​ខ្យល់​ខ្លាំង​នៅ​ទូទាំង​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ បាន​បង្ក​ឱ្យ​មាន​អណ្តាតភ្លើង​ឆេះ​ព្រៃ​កាន់តែខ្លាំង​៕ដោយ៖សុខា/sn/Ha

​ផ្សែងហុយ​ចេញពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ស្រុក​មូលី នៅ​ខេត្ត​ស៊ី​ឈ័ន ប្រទេស​ចិន​និង​សកម្មភាព​ពន្លត់ភ្លើង​ឆេះ​ព្រៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៩