រន្ទះបាញ់​ផ្តាច់ជីវិត​បុរស​ម្នាក់ ​និង​រងរបួស​បួន​នាក់​នៅ​ស្រុក​វ៉ារិន

455
ចែករម្លែក

​​ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ក្រោយ​ភូមិ ឯ​ប្រុស​ស្រី​៤​នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុង​ហេតុ​គ្រោះធម្មជាតិ​(​រន្ទះបាញ់​)​កាលពី​រសៀល​​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច ពង​ក្រៀល ខាងជើង​ភូមិ​ចំងាយ​២​គីឡូម៉ែត្រ ពី​ភូមិ គោក​ស្រុក ឃុំ​វ៉ារិន​ស្រុក​វ៉ារិន​។​

សម្ថ​កិច្ច​ក្នុង​មូលដ្ឋាន​អោយដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ទី​១​ឈ្មោះ សឿ បញ្ញា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​(​ស្លាប់​) មាន​ឪពុក​ឈ្មោះ សឿ​ម សឿ​យ ម្តាយ ឈ្មោះ សួន វ័​ន្ទ​។​ ​ទី​២-​ឈ្មោះ រាជ កឹ​ក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ឪពុក ឈ្មោះ អឹ​ក រាជ ម្តាយ ឈ្មោះ​លុន តង​(​របួស​)​។​ទី​៣- ឈ្មោះ រាជ ពន្លឺ ភេទ​ស្រី​អាយុ​៩​ឆ្នាំ​(​របួស​)​។​ទី​៤- ឈ្មោះ​ថុ​ន ធា​វ ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​(​របួស​)​និង​ទី​៥- ឈ្មោះ លាវ សាស ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​(​របួស​)​។​

​ជង​រងគ្រោះ​ទាំងអស់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មូលហេតុ​ គឺ​មុនពេល​កើតហេតុ​មាន​ភ្លៀងរលឹម​តិចៗ ពួក​ជនរងគ្រោះ​នាំគ្នា​ឃ្វាលគោ ពេល​ភ្លៀង​ក៏​ជ្រោក​ក្រោម​ម្លប់ឈើ​ដុត​ភ្លើង​អាំង ស្រាប់​រន្ទះបាញ់​កើតឡើង​តែម្ដង​។​ក្រោយ​បញ្ជូន​ជនរងគ្រោះ​មន្ទី​ពេទ្យ សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​៕​B/