រន្ទះបាញ់​សម្លាប់សត្វ​គោ​១​ក្បាល នៅ​ក្រុង​ដូន​កែវ​

233

(​តាកែវ​) ៖ លោក​វរសេនីយ៍ទោ ឆាយ សាវុធ អធិការនគរបាល​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​៣០​នាទី មាន​គ្រោះថ្នាក់​ធម្មជាតិ​(​រន្ទះបាញ់​)​មួយ​បាន​កើតឡើង នៅលើ​ទួល​ពី​ខាងត្បូង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បណ្ដាល​ឲ្យ​ងាប់​មេគោ​១​ក្បាល ដែល​ម្ចាស់​ឈ្មោះ ជ័រ គ្រិ​ល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​មុខរបរ​ជាជាង​ជួសជុល​នាឡិកា​នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​

​ហេតុការណ៍​នេះ​កើតឡើង ខណៈពេល​មេឃ​កំពុងតែ​ភ្លៀង​ខ្លាំង និង​មាន​ផ្គរ និង​ផ្លេកបន្ទោ​ព្រាកៗ ស្របពេលនោះ ​ក៏​ឮសូរ​សំឡេង​ផាំង គឺ​រន្ទះបាញ់​ត្រូវ​សត្វ​គោមួយ​ក្បាល​ងាប់​ខាងក្រោយ​ភូមិ​តែម្តង​៕L ដោយ​៖ សហការី