រន្ទះបាញ់​សម្លាប់​មនុស្ស​១៨​នាក់​នៅ​ប៉ា​គី​ស្ថាន​

179
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​វិច្ឆិកា​ថា រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៨​នាក់​និង​រងរបួស​ជាច្រើន​នាក់​ទៀត​នៅពេល​យប់​នៅ​តំបន់​វាល​ខ្សាច់​Thar នៅក្នុង​ខេត្ត​ស៊ី​ង ប្រទេស​ប៉ា​គី​ស្ថាន ។​

​ព្យុះ​ផ្គរ​រន្ទះ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បំផ្លិចបំផ្លាញ​នៅ​ភូមិ​ជាច្រើន ដោយ​បំផ្លាញ​ផ្ទះ​រាប់សិប​ខ្នង​ក្នុងករណី​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ដែល​ក្រុម​អ្នក​ឧតុនិយម​និយាយថា​ អាចមាន​ទំនាក់ទំនង​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​។​

​រន្ទះបាញ់​ទាំងនេះ បាន​កើត​ឡើង​នៅ​១៨ កន្លែង​ផ្សេង​គ្នា​នៅក្នុង​ខេត្ត​នេះ ដោយ​បង្ក​ផលប៉ះពាលល់​ខ្លាំង​បំផុត​៕​ដោយ​៖​សុខា​/sn

វាល​ខ្សាច់​Thar នៅ​ចន្លោះ​ព្រំដែន​ឥណ្ឌា​និង​តំបន់​ក្រីក្រ​បំផុត​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ។​វា​ពឹង​លើ​ភ្លៀង​រដូវវស្សា តែ​ការ​ធ្លាក់ភ្លៀង​ឆ្នាំ​នេះ​ខុស​ពី​ធម្មតា​ហើយ​រន្ទះ​ក៏​កើត​មាន​ច្រើន​​មិន​ធ្លាប់​មាន​ពីមុនមក​