រន្ទះបាញ់​សម្លាប់​មនុស្ស​១១​នាក់​នៅ​ឥណ្ឌា ខណៈដែល​ប្រទេស​នេះ ទទួលរង​គ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់​

449

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​៣១​ខែកក្កដា ថា រន្ទះបាញ់​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១១​នាក់​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត ស្រប​ពេលដែល​តំបន់​ជាច្រើន​នៅ​ប្រទេស​នេះ បាន​ទឹក​ជន់​លិច​ខ្លាំងធៀបនឹងជំនន់នានា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​រាប់រយ​នាក់​និង​មនុស្ស​រាប់លាន​នាក់ ផ្លាស់​ទីជម្រក​។​

​ជនរងគ្រោះ​ទាំងនេះ បាន​កំពុងធ្វើការ​នៅ​វាលស្រែ នៅ​រដ្ឋ​អូ​ឌី​សា នៅពេលដែល ពួកគេ​ត្រូវបាន​រន្ទះបាញ់​ស្លាប់​។​ ​មនុស្ស​ចំនួន​១៥​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​។​

​រដ្ឋ​អូ​ឌី​សា​ក៏បាន​ទទួលរង​គ្រោះទឹកជំនន់​ផងដែរ ហើយ​សាកសព​៣​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​ក្នុង​សង្កាត់​ទីក្រុង​ចៃ​ពួ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បង្ក​ការ​ជន់​លិច​និង​ការខូចខាត​នៅ​ទូទាំង​រដ្ឋ​ជាច្រើន​ទៀត​នៅ​ប្រទេស​នេះ ដោយបាន​បំផ្លាញ​ផ្លូវ និង បណ្តាញ​អគ្គិសនី​ជាច្រើន ហើយ​មនុស្ស​ជិត​៧០០​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ទូទាំង ប្រទេស​នេះ​៕ ដោយ៖ សុខា

​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ការ​ជន់​លិច​និង​ការខូចខាត​នៅ​ទូទាំង​រដ្ឋ​ជាច្រើន​ទៀត​នៅ​ឥណ្ឌា​ហើយ​ជិត​៧០០​នាក់ ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ទូទាំង ប្រទេស​នេះ