រន្ទះបាញ់ ស្លាប់​មនុស្ស​បួន​នាក់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​

1195
ចែករម្លែក

​ដោយ​៖ គឹម ចាន់​សាលី​ /
​កោះ​កុ​ងះ បើតាម​សេចក្តីរាយការណ៍​បឋម ពី​សមត្ថកិច្ច​ស្រុក​ថ្មបាំង ខេត្តកោះកុង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង បី រសៀល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ទា​ពង ស្ថិត​ក្នុងភូមិ​ប្រឡាយ ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង មាន​ឧបទ្ទវហេតុ រន្ទះបាញ់ ស្លាប់​មនុស្ស បួន​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​បន្ថែមថា មនុស​ទាំង​បួន​នាក់ ដែល​ត្រូវ​រន្ទះបាញ់ មាន​៖ ១.​ឈ្មោះ​សៀម សា​ចឿ​ន ២.​ឈ្មោះ​សៀម សឿន ៣.​ឈ្មោះ​ទិល សារុណ និង​៤.​ឈ្មោះ ភិន ភឿន ។ ក្រៅពី​មនុស្ស សត្វ​ឆ្កែ​បី​ក្បាល និង​សម្ភារ​នៅក្នុង​ផ្ឋះ​មួយចំនួន ក៏​រង​ការខូចខាត​ផងដែរ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា មនុស្ស​ទាំង​បួន​នាក់​ខាងលើ គឺជា​គ្រួសារ​តែមួយ ឫ​មួយ​យ៉ាងណា​នៅឡើយ​៕​v