រន្ទះ​កំណាច​បាញ់​អ្នក​ឡើង​ភ្នំ​បណ្ដាលឱ្យ​ស្លាប់ និង​របួស​រាប់រយ​នាក់​

286
ចែករម្លែក

បច្ចុប្បន្ន​យើង​សង្កេតឃើញថា រន្ទះ​ក្នុង​រដូវវស្សា​ហាក់​កាច​គួរឱ្យខ្លាច​ហើយ​បើ​អាច ចៀសវាង​បាន មិនគួរ​ឡើង​ភ្នំ​ឡើយ ខ្លាច​ដូច​ករណី​សោកនាដកម្ម​ខាងក្រោម​។​

​លោក Mateusz Morawiecki នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ប៉ូឡូញ បាន​បញ្ជាក់ថា មនុស្ស យ៉ាងតិច​បួន​នាក់​បាន​បាត់​បង់ជីវិត និង​ជាង​១០០ នាក់​ទៀត​រងរបួស​ដោ​យ​សារ​រន្ទះ បាញ់​អំឡុងពេល​ព្យុះ​មាន​ផ្គរ​រន្ទះ​ក្នុងប្រទេស​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា​។​
​ ​
រន្ទះ​កំណាច​បាន​បាញ់​អ្នក​ឡើង​ភ្នំ​មួយក្រុម​លើ​កំពូលភ្នំ​ហ្គី​វ៉ុ​ន (Giewon) កម្ពស់ ១.៨៩៤ ម៉ែត្រ​ដែលជា​កំពូលភ្នំ​ដ៏​ពេញនិយម​ស្ថិតក្នុង​ជួរ​ភ្នំ​តា​ត្រា (Tatra)​នា​ភាគខាងត្បូង​ប្រទេស នេះ​។​
​ ​
លោកនាយក​រដ្ឋមន្ដ្រី បាន​សម្ដែង​ទុក្ខ​ក្រៀមក្រំ​ចំពោះ​សោកនាដកម្ម​នេះ ហើយ​ថ្លែងថា “​គ្មាន​អ្នកណា​នឹកស្មានថា​មាន​ព្យុះ​កំណាច​បែបនេះ​ទេ​ហើយ​យើង​យល់ថា​វា​ជា​ហួស​ពី ការ​ព្យាករ​”៕ ប្រែ​សម្រួលៈ​ខុម​

#