រន្ទះ​និង​ឧបទ្ទវហេតុ​បង្កដោយ​ខ្យល់​សម្លាប់​មនុស្ស​៣៥​នាក់​នៅ​ឥណ្ឌា​

405
ចែករម្លែក
  • 66
    Shares

​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​មេសា​ថា រន្ទះបាញ់​នៅ​ទូ​ទាំង​ឥណ្ឌា​ខាងលិច​សម្លាប់​មនុស្ស​យ៉ាង​តិច​៣៥​នាក់ និង​បណ្តាលអោយ​ខូចខាត​ជា​ទូទៅ​។​

​ខ្យល់​ខ្លាំងៗ​បាន​បក់បោក​កាត់​រដ្ឋ​រ៉ា​ចា​ស្ថាន រដ្ឋ​ហ្គូ​ចា​រ៉ា​ត និង​ម៉ា​តយ៉ា ប្រា​ដែស ដោយ​បាន​រំលំ​របង ដើមឈើ​និង​បង្គោល​អគ្គិសនី​។​ព្យុះ​ក៏​បាន​បណ្តាលអោយ​ស្លាប់​ម​នុស្ស​យ៉ាង​​តិច​២៥​នាក់​នៅ​ប៉ា​គី​ស្ថាន​នា​សប្តាហ៍​នេះ​។​

​សេវា​គ្រាអាសន្ន​រដ្ឋ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា យ៉ាងតិច​មនុស្ស​១០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​រដ្ឋ​វាល​ខ្សាច់​រ៉ា​ចា​ស្ថាន​ខណៈ​និង​ជញ្ជាំង​ខ្សាច់​បក់​គ្រប​លើ​ទីក្រុង​ជា​​ច្រើន​។​មនុស្ស​១០​នាក់​ទៀត​ត្រូវបាន​សម្លាប់​នៅក្នុង​រដ្ឋ​ហ្គូ​ចា​រ៉ា​ត​ក្បែរ​ខាង​និង​១៥​នាក់​នៅ​រដ្ឋ​ម៉ា​តយ៉ា ប្រា​ដែស​ភាគកណ្តាល​។​

​ពួក​មន្ត្រី​បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​រន្ទះបាញ់ ដើមឈើ​រលំ​លើ​និង​ឆក់​ចរន្តអគ្គិសនី​ពី​ខ្សែភ្លើង​ដែល​ដាច់​ធ្លាក់​។​

​ខ្យល់​ខ្លាំង​និង​ការ​ធ្លាក់ភ្លៀង​ភ្លាមៗ​ក៏​បាន​វាយប្រហារ​ទីក្រុង​ញូវដេល្លី ជាហេតុ​នាំ​អោយ​សីតុណ្ហភាព​រដូវប្រាំង​ធ្លាក់ចុះ​១០​អង្សា​សេ​។​ព្យុះ​ក៏​បណ្តាល​អោយ​លុបចោល​ការជួបជុំ​ឃោស​​នា​នយោបាយ​ជាច្រើន​សំរាប់​ការបោះឆ្នោតជាតិ​ឥណ្ឌា​។​

​កាលពី​ឆ្នាំមុន មនុស្ស​១២៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ព្យុះ​ដែល​បាន​វាយប្រហារ​ឥណ្ឌា​ខាងជើង​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​៕​ដោយ​៖​វាសនា​

រន្ទះ​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​នៅ​ឥណ្ឌា​ជា​រៀងរាល់ឆ្នាំ ភាគច្រើន​កសិករ​ធ្វើការ​នៅក្នុង​ស្រែចំការ​