រន្ធត់ៈផ្លូវជាតិ​លេខ​៤​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បីនាក់​ស្លាប់​ទាំងអស់​

237

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​មនុស្ស​បីនាក់​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៣៥​និង​៣៦​ស្ថិតក្នុង​ភូមិ​កែវ​ឧ​ត្ត​ម​ឃុំ​ត្រពាំង​គង​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​បាន​បាត់​បង់ជីវិត​ទាំងអស់​បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បុក​ជាមួយ​រថយន្ត​កាលពី​ល្ងាច​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​


​មន្ត្រីនគរបាល​ឃុំ​ត្រពាំង​គង​បានឱ្យដឹងថា​ជនរងគ្រោះ​បីនាក់​ក្នុងនោះ​មាន​ប្តី​ប្រព​ន្ឋ​និង​កូន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1J5377​។​អ្នកបើកបរ​ឈ្មោះ​សន​ព្រាន​អាយុ​២៨​ឆ្នាំ​ឌុប​ប្រព​ន្ឋ​ឈ្មោះ​ហម​នឿន​អាយុ​២៥​ឆ្នាំ​និង​កូន​ហម​កា​ភេទ​ស្រី​អាយុ​៩​ឆ្នាំ​។​ជនរងគ្រោះ​ទាំងបី​នាក់​រស់នៅ​ភូមិ​ក្រាំង​តា​រ័ត្ន​ឃុំ​ព្នាយ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​ម៉ូតូ​បើក​ពី​កើ​តទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវបាន​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​កាមរី​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A.6528​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​បុក​ជាមួយ​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​និង​ម៉ូតូ​ខ្ទេ​ត​ចូល​ប្រឡាយ​ស្លាប់​ទាំង​បីនាក់​នៅនឹងកន្លែង​កើតហេតុ​។​
​ប្រភព​បាន​បន្តថា អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​)។

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​វត្ថុតាង​​​រថយន្ត​បង្ក​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​សរន​