រន្ធត់​ណាស់​! ជណ្ដើរយន្ត​លេប​ត្របាក់​បុរស​ម្នាក់​បាត់ស្រមោល​មួយ​រំពេច​

245
ចែករម្លែក

​ទស្សនិកជន​មាន​អារម្មណ៍​រន្ធត់​តក់ស្លុត​ព្រលឹងចុងសក់ បន្ទាប់ពី​ទស្សនា​វីដេអូ​ឃ្លី​ប ញាក់សាច់​ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ត្រូវ​ជណ្ដើរយន្ត​លេប​ត្របាក់​បាត់ស្រមោល​មួយ រំពេច​ក្នុង​កម្មវិធី​ភាពយន្ត​ឯកសារ Eaten by an Escalator (​លេប​ត្របាក់​ដោយ​ជណ្ដើរ យន្ត​) របស់​ទូរទស្សន៍ Channel 5​។

​នេះ​បង្ហាញឱ្យឃើញថា គ្រឿង​ម៉ាស៊ីន​ដែល​យើង​ប្រើប្រាស់​រាល់ថ្ងៃ​អាច​បង្ក​គ្រោះថ្នាក់ ឬ​ចលាចល​ជាយថាហេតុ​បាន​គ្រប់ពេល នៅពេល​វា​ខុស​ប្រក្រតី​ដែល​យើង​មិនអាច គ្រប់គ្រង​បាន​។​

​ហេតុការណ៍​បះសក់​នេះ បានកើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ដ៏​មមាញឹក​មួយ ក្នុង​ក្រុង​អ៊ី​ស្ទែ​ន​ប៊ុល ប្រទេស​តួ​ក​គី កាលពីពេល​ថ្មីៗ​កន្លងទៅ​។​

​តាមរយៈ​រូបភាព​វីដេអូ បុរសរងគ្រោះ​កំពុង​ជិះ​ជណ្ដើរយន្ត​ស្រាប់តែ​ជណ្ដើរយន្ត​របើក ចេញ​ប្រឡោះ​យ៉ាង​ធំ​។ ពេលនោះ​គាត់​បាន​ស្រវា​តោង​បង្កាន់ដៃ​ដើម្បី​ទប់ខ្លួន​ប៉ុន្តែ​នៅ តែ​ត្រូវ​ជណ្ដើរយន្ត​លេប​ត្របាក់​បាត់​គួរឱ្យ​ស្លុត​។

​ទោះជា​យ៉ាងណា មួយ​ម៉ោង​ក្រោយមក គាត់​ត្រូវបាន​សង្គ្រោះ​ចេញពី​ក្នុង​ជណ្ដើរយន្ត ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ជា​សំណាងល្អ គាត់​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម